តាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី26 ខែកក្កដា ឆ្នាំ2018 បានឱ្យដឹងថា ក្លឹប Bayern ទិញបានកីឡាករវ័យក្មេង Alphonso Davies ពីក្លឹបបាល់ទាត់អាមេរិក Philadelphia។
កីឡាករវ័យ17ឆ្នាំ មានតម្លៃខ្លួនជាង17លានដុល្លារ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់។
លោក Karl-Heinz Rummenigge នាយកប្រតិបត្តិក្លឹប Bayern បាននិយាយថា ក្លឹប Bayern ពិតជាបានចុះហត្ថលេខាទិញកីឡាករ Davies ប៉ុន្តែមិនទាន់បានពិនិត្យសុខភាពរួចរាល់នោះទេ។
លោកបានបន្តទៀតថា នឹងធ្វើដំណើរមកទឹកដីអាល្លឺម៉ង់ នៅខែមករា ឆ្នាំ2019 ពេលដែលគេមានអាយុ18ឆ្នាំ។
លោក Niko Kovac គ្រូបង្វឹកក្លឹបជើងឯកអាល្លឺម៉ង់ បាននិយាយថា Davies គឺជាកីឡាករដែលមានវ័យក្មេង និងមានទេពកោសល្យល្អ មានក្លឹបជាច្រើនចង់បាន។
កីឡាករខ្សែប្រយុទ្ធសញ្ជាតិហ្គាណា បានផ្លាស់ទៅរស់នៅប្រទេសកាណាដា ជាមួយក្រុមគ្រួសារ កាលពីឆ្នាំ2005 ក្នុងឋានៈជាជនភៀសខ្លួន។
កាលពីឆ្នាំមុន កីឡាករ Davies បានប្រឡងជាប់ចូលសញ្ជាតិកាណាដា។ Davies បានចូលមកលេងឱ្យក្លឹប Vancouver Whitecape កាលពីឆ្នាំ2016។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន3គ្រាប់ ក្នុង53ប្រកួត៕