Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិReal Madrid គ្រោងចំណាយលុយជាង១៣១លានដុល្លារ ទិញ Willian និង Courtois

Real Madrid គ្រោងចំណាយលុយជាង១៣១លានដុល្លារ ទិញ Willian និង Courtois

តាមប្រភពព័ត៌មានពី The sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្លឹប Real Madrid គ្រោងចំណាយលុយ១៣១លានផោនស្មើ នឹងជាង១៧០លានដុល្លារ នាំយកកីឡាករ២រូប ពីក្លឹបតោខៀវ Chelsea ។​ កីឡាករ២រូប ដែល Real Madrid គ្រោងនឹងនាំយកទៅ គឺកីឡាករចាំទី Thibaut Courtois និងខ្សែបម្រើប្រយុទ្ធ Willian​។

កីឡាករ Willian និង Courtois កំពុងរកច្រកចេញពីក្លឹបChelsea  ដើម្បីបង្ហាញការគាំទ្រដល់ការដល់លោក Conte ក្រោយពេលក្លឹបនេះបណ្តេញចេញពីតំណែង។

កីឡាករទាំងនេះតែងតែមានស្វាមីភ័ក្តិជាមួយលោក Conte ។

ក្លឹប Chelsea កំពុងត្រូវការលុយជាង​១០០លានដុល្លារ ដើម្បីតាមប្រមាញ់យកកីឡាករ២រូប ពីក្លឹបសេះបង្កង់ Juventus  សម្រាប់កីឡាករ Gonzalo Higuain និង Daniele Rugani ។

គួរបញ្ជាក់ថា ក្លឹប Barcelona  បរាជ័យ៣ដង មិនអាចនាំយកកីឡាក Willian បាន កាលពីដើមខែនេះ៕

RELATED ARTICLES