បន្ទាប់ពីក្លឹប Chelsea បណ្តេញចេញពីតំណែងកៅអីគ្រូបង្វឹក ឥឡូវនេះ ក្លឹប Milan កំពុងចាប់អារម្មណ៍មកលើ Conte។
នេះបើយោងតាមប្រភពពី Daily Express ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ ២០១៨។ ប្រភពព័ត៌មានដដែលនេះ បានឱ្យដឹងថា ក្លឹប Milan គ្រោងនឹងឱ្យតម្លៃខ្លួនលោក Conte ជាង៧លានដុល្លារ ក្នុង១ឆ្នាំ។ ក្លឹប Milan ចង់បានលោក Conte ស្នងតំណែងលោក Gattuso គ្រូបង្វឹកបច្ចុប្បន្ន។
ទោះបីជាយ៉ាងណាក្តី ដំណើរការនាំយកលោក Conte អាចប្រឈមនឹងបញ្ហាធំៗចំនួន ២យ៉ាង គឺ ៖
ទី១-ក្លឹប Milan ត្រូវបង់លុយទៅឱ្យលោក Gattuso ដែលមានទាន់ចប់កុងត្រា។
ទី២-លោក Conte ផ្ទាល់នៅមានរឿងចម្រូងចម្រាសជាមួយម្ចាស់ក្លឹប Chelsea ពាក់ព័ន្ធនឹងសំណងជំងឺចិត្ត។
លោក Conte បានចាកចេញពីទឹកដីអង់គ្លេស ដោយសារតែមហាសេដ្ឋីរុស្ស៊ីី លោក Roman Abramovich ដែលបានបណ្តេញលោកចេញ ក្រោយពេលដែលទទួលយកសគ្រូបង្វឹកថ្មី លោក Sarri ដែលជាមិត្តរួមជាតិរបស់លោក។ អ្នកទាំង២នេះ កំពុងតែប្តឹងផ្តល់គ្នាពាក់ព័ន្ធនឹងកញ្ចប់លុយជាង១០លានដុល្លារ។
លោក Conte បានចូលមកដឹកនាំក្លឹប Chelsea កាលពីឆ្នាំ២០១៦។ រយៈពេល២ឆ្នាំ នៅជាមួយ Chelsea លោកបានជួយឱ្យក្លឹបនេះឈ្នះជើងឯក Premier League ២០១៦-១៧ និងពានរង្វាន់អង់គ្លេស FA Cup ២០១៧-១៨៕