Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិLiverpool លក់កីឡាករខ្សែបម្រើ Chirivella ឱ្យ Rosenborg

Liverpool លក់កីឡាករខ្សែបម្រើ Chirivella ឱ្យ Rosenborg

ក្លឹប Liverpool បានសម្រេចលក់កីឡាករខ្សែបម្រើ Pedro Chirivella ទៅឱ្យក្លឹបបាល់ទាត់ន័រវែស Rosenborg ក្នុងតម្លៃជាង៤លានដុល្លារ។

ក្លឹប Liverpool បានចំណាយលុយជាង១០០លានដុល្លារ ក្នុងការទិញដូកីឡាករសម្រាប់រដូវកាលនេះ។

កីឡាករវ័យ២១ឆ្នាំ ត្រូវបានកំណត់ឱ្យចាកចេញពីពហុកីឡដ្ឋាន Anfield បន្ទាប់ពីលោក Jurgen Klopp បានដាក់ទណ្ឌកម្មដល់កីឡាកររូបនេះ។

នៅក្នុងកិច្ចព្រមព្រៀងមិនបានបញ្ជាក់កុងត្រានោះទេ តែបានបញ្ជាក់ថា ហង្សក្រហម Liverpool បានព្រមទទួលយកលុយជាង៣លានដុល្លារ ខណៈលុយជាង១លានទៀត អាស្រ័យទៅលើទេពកោសល្យ និងទម្រង់លេងរបស់គេ។

កីឡាកររូបនេះ បានចូលមកលេងឱ្យក្លឹប Liverpool តាំងពីឆ្នាំ២០១៥ តែត្រូវបានឱ្យទៅក្លឹប Go Ahead  និង Willem II ខ្ចីជើង។ នៅជាមួយក្លឹប Liverpool ធ្លាប់បង្ហាញវត្តមានបាន១ប្រកួត តែរកគ្រាប់បាល់មិនទាន់បានទេ៕

RELATED ARTICLES