Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិKarim Ansarifard ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ង់ ទៅផ្ញើវាសនាជាមួយ Besiktas

Karim Ansarifard ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ង់ ទៅផ្ញើវាសនាជាមួយ Besiktas

តាមប្រភពព័ត៌មានស៊ីន ហួ ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Karim Ansarifard ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយក្លឹបបាល់ទាត់តួកគី Besiktas។

ប្រភពព័ត៌មាននោះ មិនបានប្រាប់ឱ្យដឹងពីរយៈពេលកុងត្រា និងតម្លៃខ្លួនោះទេ។ កាលពីឆ្នាំ២០១៧ ខ្សែប្រយុទ្ធរូបនេះ បានចុះកុងត្រាជាមួយក្លឹបបាល់ទាត់ក្រិក Olympiakos រយៈពេល៣ឆ្នាំកន្លះ ជាមួយនឹងតម្លៃឈ្នួលត្រឹមតែជាង៤៦ម៉ឺនដុល្លារ កីឡាករវ័យ២៨ឆ្នាំរូបនេះ រកគ្រាប់បាល់បាន១៨គ្រាប់ ឱ្យក្លឹប Olympiakos ក្នុងការបង្ហាញវត្តមាន៣៤ប្រកួត។

កាលពីយុទ្ធនាការបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី ខ្សែប្រយុទ្ធរូបនេះ រកបានគ្រាប់បាល់១គ្រាប់ ក្នុងឡុងពេលប្រកួតជាមួយក្រុមព័រទុយហ្គាល់។

គួររំឭកថា កីឡាករ Karim Ansarifard បានចូលមកលេងឱ្យក្លឹប Olympiakos កាលពីឆ្នាំ២០១៧ ក្រោយផ្ទេរមកពីក្លឹប Panionois៕

RELATED ARTICLES