Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិTottenham ជំរុញកម្មករធ្វើការ៨០ម៉ោង ក្នុង១សប្តាហ៍ ដើម្បីឲ្យទាន់រដូវកាលថ្មី

Tottenham ជំរុញកម្មករធ្វើការ៨០ម៉ោង ក្នុង១សប្តាហ៍ ដើម្បីឲ្យទាន់រដូវកាលថ្មី

ដោយសារតែកាលបរិច្ឆេទរបស់ក្រុមហ៊ុនសាងសង់ពហុកីឡដ្ឋាន និងការចាប់ផ្តើមប្រកួតរដូវកាលថ្មី កាន់តែចូលកៀកមកដល់ ក្រុមហ៊ុនបានបង្កើនកម្លាំងពលកម្មរហូតដល់៣៨០០ និងបន្ថែមម៉ោងការងារ រហូតដល់១៦ម៉ោង ក្នុង១ថ្ងៃ និង៨០ម៉ោង ក្នុង១សប្តាហ៍ ដើម្បីឱ្យរួចរាល់ទាន់ការប្រកួតបើករដូវកាលថ្មី។

Tottenham បើកទ្វារម្ចាស់ផ្ទះទទួលក្លឹប Liverpool នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្រាប់កសាងពហុកីឡដ្ឋានថ្មីនេះ ក្លឹប Totteham នឹងចំណាយលុយ៨០០លានដុល្លារ ស្មើនឹងជាង១ពាន់លានដុល្លារ។

នៅក្នុងដំណឹងជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន បានបញ្ជាក់ថា ដោយសារតែស្ថានភាពបន្ទាន់ កម្មករត្រូវធ្វើការ១៦ម៉ោង ក្នុង១ថ្ងៃ និង៨០ម៉ោង ក្នុង១សប្តាហ៍ ដោយប្តូរគ្នារៀងរាល់៤ម៉ោងម្តង ជាមួយនឹងប្រាក់លើកទឹកចិត្តបន្ថែម។

ទាក់ទងទៅនឹងបញ្ហានេះ ធ្វើឱ្យរដ្ឋមន្ត្រីក្រសួង ការងារ បង្ហាញក្តីកង្វល់ពីសុវត្ថិភាពរបស់កម្មករ។

កម្មករម្នាក់ដែលសុំមិនបញ្ចោញឈ្មោះ បាននិយាយថា  ទីតាំងសំណង់ពហុកីឡដ្ឋាន មានមនុស្សច្រើនពេក ដែលអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាយថាហេតុុ៕

RELATED ARTICLES