Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិSon Heung-min សុំទោសមិត្តរួមក្រុម Tottenham ជាប់ភារកិច្ចជួយជាតិ

Son Heung-min សុំទោសមិត្តរួមក្រុម Tottenham ជាប់ភារកិច្ចជួយជាតិ

ដោយសារតែជាប់បំពេញបេសកកម្មជួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ប្រកូតកីឡាអាស៊ីហ្គេម2018 ប្រទេសឥណ្ឌូណេស៊ី កីឡាករ Son Heung-min មិនបានជួយក្លឹបការប្រកួតកម្តៅសាច់ដុំនៅអាមេរិក នោះទេ។

ជាមួយនឹងអវត្តមាននេះ កីឡាករសញ្ជាតិកូរ៉េខាងត្បូង បានសុំទោសមិត្តរួមក្រុម ដោយនិយាយថា Tottenham គឺជាក្លឹបរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍សោកស្តាយដែលបានឃ្លាតឆ្ងាយពីមិត្តរួមក្រុម ប៉ុន្តែខ្ញុំជាប់បំពេញភារកិច្ចជួយក្រុមជម្រើសជាតិ ដែលជាការប្រកួតដ៏សំខាន់។

កីឡាករ Son Heung-min និងក្លឹប Tottenham កំពុងមានក្តីសង្ឃឹមថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នឹងឈ្នះជើងឯក ហើយបើឈ្នះមែននោះ ខ្សែប្រយុទ្ធរូបនេះ នឹងរួចពីកាតព្វកិច្ចយោធា21ខែ។ កីឡាកររូបនះបានចូលមកលេងឱ្យក្លឹប Tottenham កាលពីឆ្នាំ2015។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន30គ្រាប់ ក្នុងការបង្ហាញវត្តមាន99ប្រកួត។

Son Heung-min បានបន្តទៀតថា ខ្ញុំមកទីនេះដើម្បីឈ្នះ ខ្ញុំមិនមែនធ្វើដំណើរមកទីនេះដោយគ្មានអ្វីនោះទេ។

ការប្រកួតកីឡាអាស៊ីហ្គេម2018 នៅឥណ្ឌូណេស៊ី នឹងចាប់ផ្តើមពីថ្ងៃទី18 ដល់ថ្ងៃទី2 ខែសីហា ឆ្នាំ2018៕

RELATED ARTICLES