Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិត្រឹមតែ4លានដុល្លារប៉ុណ្ណោះ‌‌!!! Man City អាចទិញបានខ្សែការពារវ័យក្មេង ពីក្លឹបប្រទេសហូឡង់ដ៍

ត្រឹមតែ4លានដុល្លារប៉ុណ្ណោះ‌‌!!! Man City អាចទិញបានខ្សែការពារវ័យក្មេង ពីក្លឹបប្រទេសហូឡង់ដ៍

តាមប្រភពព័ត៌មាន Sky Sports ចេញផ្សាយកាលពីថ្ងៃពុធ ទី1 ខែសីហា ឆ្នាំ2018 បានឱ្យដឹងថា ក្លឹបមេឃខៀវ Man City ទិញបានកីឡាករខ្សែការពារកណ្តាលរបស់ហូឡង់ដ៍ Philippe Sandler ពីក្លឹប Zwolle។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា  Man City បានចំណាយលុយ2/6លានផោន ស្មើនឹងជាង4លានដុល្លារ តែមិនបានបញ្ជាក់ពីកុងត្រាទេ។

នេះគឺជាសមាជិកថ្មីទី3 របស់មេឃខៀវ Man City បន្ទាប់ពីកីឡាករ Riyad Mahrez និងកីឡាករវ័យក្មេង Claudio Gomes ពីក្លឹប Paris SG។

Sandler បានចូលលេងឱ្យក្លឹប Zwolle កាលពីឆ្នាំ2016 ក្រោយផ្លាស់មកពីក្លឹប Ajax។

ក្រោយចុះហត្ថលេខា កីឡាករខ្សែការពារ បាននិយាយថា ខ្ញុំមិនដែលគិតថា អាចមានវាសនាបានទៅលេងនៅក្លឹបធំ ដូចជា Man City ទេ។

កីឡាករវ័យក្មេងម្នាក់នេះ បានបន្តថា អ្នកចាត់ការក្លឹបខ្លាំងជាងគេ លោក Pep Guardiola ពេលនេះ កំពុងតែកាន់តំណែងនៅទីនោះ។ គាត់អាចបង្រៀនខ្ញុំឱ្យចេះច្រើន ហើយខ្ញុំក៏អាចរៀនពីរបៀបលេងរបស់ក្រុមទាំងមូលផងដែរ៕

RELATED ARTICLES