Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិNasri បន្តដាក់បម្រាម12ខែបន្ថែមទៀត ពីបទប្រើប្រាស់សារធាតុញៀន

Nasri បន្តដាក់បម្រាម12ខែបន្ថែមទៀត ពីបទប្រើប្រាស់សារធាតុញៀន

តាមប្រភពព័ត៌មានពី AFP ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី2 ខែកក្កដា ឆ្នាំ2018 បានឱ្យដឹងថា ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA សម្រេចបន្តដាក់បម្រាមអតីតកីឡាករជម្រើសជាតិបារាំង Nasri ពី6ទៅដល់18ខែ ពីបទប្រើប្រាស់សារធាតុញៀន។

កីឡាករវ័យ31ឆ្នាំ ដែលបច្ចុប្បន្នគ្មានក្លឹបលេង ត្រូវបានពិន័យ6ខែរួចហើយ កាលពីខែកុម្ភៈ បន្ទាប់ពីប្រើប្រាស់ថ្នាំវីតាមីនច្រើនហួសហេតុពេក ដែលផ្ទុយទៅនឹងច្បាប់របស់ភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក ដែលហៅកាត់ថា WADA។

បម្រាម6ខែ​ បានចាប់ផ្តើមពីថ្ងៃទី០1 ខែកក្កដា ឆ្នាំ2017 ដែលមានន័យថា អតីតខ្សែបម្រើ Man City និង Arsenal រូបនេះ អាចវិលត្រឡប់មកប្រកួតវិញបាន នៅខែមករា  ឆ្នាំ2018។ ទោះជាយ៉ាងណាក្តី ឥឡូវនេះ Nasri ត្រូវជាប់បម្រាម12ខែបន្ថែមទៀត។

កីឡាករ Nasri ក្រោយចាកចេញពីក្លឹបបាល់ទាត់តួកគី Antalyaspor មិនទាន់មានក្លឹបណាទិញនៅឡើយទេ ដោយសារតែមានបញ្ហារឿងជាប់ពាក់ព័ន្ធនឹងសារធាតុញៀននេះ៕

RELATED ARTICLES