តាមប្រភពព័ត៌មានពី BBC ចេញផ្សាយកាលពីចន្ទ ទី០6 ខែសីហា ឆ្នាំ2018 បានឲ្យដឹងថា ក្លឹប Leicester ទិញបានកីឡាករខ្សែការពារ Rachid Ghezzal ពីក្លឹប Monaco ក្នុងតម្លៃខ្លួនជាង១០លានដុល្លារ។
កីឡាករវ័យ២៦ឆ្នាំ បានចូលជាមួយក្រុម Leicester ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ។
ការនាំយកកីឡាករវ័យ២៦ឆ្នាំ មកកាន់ទឹកដីអង់គ្លេស ដោយសារតែ ក្លឹបនេះលក់កីឡាករ Riyad Mahrez ទៅឲ្យក្លឹប Man City ។
ខ្សែការពារសញ្ជាតិអាល់ហ្សេរី រូបនេះ បានចាប់ផ្តើមអាជីពបាល់ទាត់នៅក្នុងក្លឹបបាល់ទាត់ Lyon មុននឹងផ្លាស់ទៅលេងនៅក្លឹប Monaco កាលពីរដូវកាលកន្លងទៅ។
នៅជាមួយក្លឹប Monaco មួយរដូវកាល ធ្លាប់ស៊ុយបាល់បានគ្រាប់២គ្រាប់ ក្នុងការបង្ហាញវត្តមាន៣៣ប្រកួត។
ខ្សែការពារ Ghezzal បានក្លាយជាសមាជិកទី៥ របស់លោក Claude Puel សម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីកីឡាករចាំទី Danny Ward, ខ្សែការពារ Ricado Pereira , Jonny Evans និងខ្សែបម្រើ James Maddison ។
ក្រោយពិធីចុះហត្ថលេខា Ghezzal និយាយថា “ខ្ញុំរំភើប និងសប្បាយរីករាយជាខ្លាំង ដែលបានមកលេងនៅទីនេះ ។ ខ្ញុំដឹងថា គ្រូបង្វឹករបស់ក្លឹប Leicester មកពី Lyon នេះ ជាមហេតុផលមួយដែលខ្ញុំត្រូវមកកាន់ទីនេះ៕