Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិKlopp នឹងពិចារណាតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់

Klopp នឹងពិចារណាតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់

តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Jurgen Klopp បានសារភាពថា លោកធ្លាប់ពិចារណាតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់។

នៅចំពោះមុខអ្នកសារព័ត៌មាន ដែលសួរពាក់ព័ន្ធនឹងតំណែងគ្រូបង្វឹកក្រុមជម្រើសអាល្លឺម៉ង់ លោក Jurgen Klopp បានឆ្លើយថា “បើសិនជាថ្ងៃមួយ ខ្ញុំទំនេរ ហើយមានការទាក់ទងនោះ ខ្ញុំនឹងពិចារណាមុខតំណែងនេះ។ សម្រាប់ពេលនេះ ខ្ញុំកំពុងជាប់ដៃជាមួយក្លឹប Liverpool ៤ឆ្នាំទៀត ហើយបើសិនជាទៅដឹកនាំក្រុមអាល្លឺម៉ង់ ចំស្ថានភាពដែលពួកគេលេងបាល់ទាត់ពិភពលោកមិនល្អ ខ្ញុំប្រហែលមិនប្រថុយទេ”។

អាល្លឺម៉ង់ បានខកចិត្តនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់បាតពូល ក្នុងនាមជាក្រុមការពារតំណែងជើងឯក ប៉ុន្តែគ្រូបង្វឹកបច្ចុប្បន្នមិនត្រូវបានបណ្តេញចេញនោះទេ ដោយត្រូវបន្តដឹកនាំក្រុមតទៅទៀត។

Jurgen Klopp បច្ចុប្បន្នកំពុងផ្តោតលើពានអង់គ្លេស Premier League ជាមួយ Liverpool ក្រោយចាយលុយខ្នាតធំទិញកីឡាករ៤នាក់ អស់ជាង២០០លានដុល្លារ៕

RELATED ARTICLES