យោងទៅតាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី14 សីហា ឆ្នាំ2018 បានឱ្យដឹងថា បណ្តាញសង្គម Facebook បានចុះកុងត្រាជាមួយលីកបាល់ទាត់អេស្ប៉ាញ ផ្សាយបន្តផ្ទាល់៣រដូវកាល សម្រាប់អ្នកគាំទ្របាល់ទាត់នៅប្រទេសឥណ្ឌា អាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតង់ ណេប៉ាល់ ម៉ាល់ឌីវ និងស្រីលង្កា។
នៅក្នុងតំបន់ទាំងនោះ មានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook 348លាននាក់ ដែលក្នុងនោះ 270លាននាក់ នៅក្នុងប្រទេសឥណ្ឌា។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា កិច្ចព្រមព្រៀងថ្មីនេះ មិនត្រូវបានបង្ហាញឱ្យដឹងថា មានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែកាលពីឆ្នាំ2014 មានតម្លៃ32លានដុល្លារ។
លោក Peter Hutton នាយកគ្រប់គ្រងទីផ្សារ Facebook បានប្រាប់ទីភ្នាក់ងាររ៉យទ័ថា ទោះបីជាមានចុះហត្ថលេខារបស់ក្រុមហ៊ុន Facebook បែបនេះក្តី វាមិនមែនជាការគំរាមកំហែងដ៏ធំនោះទេ សម្រាប់ការផ្សព្វផ្សាយពិភពលោកផ្សេងៗទៀត។
សិទ្ធិផ្សព្វផ្សាយបាល់ទាត់នៅក្នុងតំបន់ទាំងនោះ ពីមុនមក គ្រប់គ្រងដោយបណ្តាញរូបភាពទូរទស្សន៍សូនី។ បណ្តាញសង្គម Facebook ធ្លាប់ផ្សាយបន្តផ្ទាល់បាល់បោះអាមេរិក ក្របខណ្ឌ Major League Baseball សម្រាប់អ្នកគាំទ្រអាមេរិក ដែលមានតម្លៃ1លានដុល្លារ ក្នុង១ប្រកួត៕