Thursday, June 26, 2025
Homeកីឡាអន្ដរជាតិMessi នឹងឃ្លាតឆ្ងាយពីក្រុមជម្រើសជាតិ ខកខានការប្រកួតមិត្តភាពចំនួន៤

Messi នឹងឃ្លាតឆ្ងាយពីក្រុមជម្រើសជាតិ ខកខានការប្រកួតមិត្តភាពចំនួន៤

យោងតាមប្រភពព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ទំនងជាខកខានការប្រកួតមិត្តភាពចំនួន៤ នៅពេលខាងមុខនេះ។

យោងតាមកាសែតប្រចាំថ្ងៃ របស់អាហ្សង់ទីន Clarin បានឲ្យដឹងថា កីឡាករ Messi នឹងមិនត្រឡប់មកជួយក្រុមជម្រើសជាតិវិញទេ នៅក្នុងឆ្នាំនេះ ​ហើយអនាគតក៏មិនទាន់ដឹងច្បាស់ថាតើគេវិលត្រឡប់មកឬក៏អត់នោះទេ?

ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា Messi ត្រូវការសម្រាកមួយរយៈពេល តែមិនមែនមានន័យថា គាត់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិនោះទេ។

ម្ចាស់ពានរង្វាន់បាល់មាស  Ballon d’Or ៥សម័យកាលរូបនេះ ធ្លាប់បានលាឈប់ពីក្រុមជម្រើសជាតិម្តងរួចទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិស៊ីលី នៅក្នុងការប្រកួតពានរង្វាន់ Copa America កាលពីឆ្នាំ២០១៦ ប៉ុន្តែបានវិលត្រឡប់ចូលមកជួយក្រុមជម្រើសជាតិវិញ នៅក្នុងយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី។

ក្រុមជម្រើសជាតិពពកស អាហ្សង់ទីន នឹងត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ ក្វាតេម៉ាឡាកូឡុំប៊ី ខណៈប្រទេស២ទៀត មិនទាន់ដឹងឈ្មោះនៅឡើយ៕

RELATED ARTICLES