Thursday, June 26, 2025
Homeកីឡាអន្ដរជាតិRoma ទិញខ្សែបម្រើជម្រើសជាតិបារាំង Nzonzi ពីក្លឹប Sevilla

Roma ទិញខ្សែបម្រើជម្រើសជាតិបារាំង Nzonzi ពីក្លឹប Sevilla

ទីបំផុត ក្លឹប Roma បានចុះកុងត្រាទិញកីឡាករខ្សែបម្រើ Steven Nzonzi ពីក្លឹបបាល់ទាត់អេស្ប៉ាញ Sevilla ក្នុងតម្លៃជាង៣៤លានដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំ បានយល់ព្រមចុះកុងត្រារយៈពេល៤ឆ្នាំ ជាមួយក្លឹប Roma ជាមួយនឹងប្រាក់ឈ្នួលជាង៧ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ ។

កីឡាករម្ចាស់ជើងឯកបាល់ទាត់ពិភពលោក រូបនេះ ធ្លាប់មានទំនាក់ទំនងជាមួយក្លឹប Arsenal កាលពីខែកក្កដា កន្លងទៅ។

ក្លឹប Roma បានបញ្ចប់ចំណាត់ថ្នាក់លេខបី នៅក្នុងក្របខណ្ឌ Italy serieA កាលពីរដូវកាលកន្លងទៅ។
អតីតខ្សែបម្រើក្លឹប Blackburn និង Stoke រូបនេះ បានចូលមកលេងឲ្យក្លឹប Sevilla កាលពីឆ្នាំ២០១៥ ក្រោយផ្លាស់មកពីក្លឹបStoke ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៦គ្រាប’ក្នុងការបង្ហាញវត្តមាន៩០ប្រកួត៕

RELATED ARTICLES