តាមប្រភពព័ត៌មានពី The Mirroir ចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លឹប Real Madrid លោក Zidane ចង់ចូលមកដឹកនាំក្លឹបបិសាចក្រហម Man Utd ស្នងតំណែងលោក Jose Morinho សម្រាប់រដូវកាលក្រោយ។
លោក Zidane មិនទាន់បានដឹកនាំក្លឹបណាមួយនៅឡើយទេ បន្ទាប់ពីសម្រេចចាកចេញពីក្លឹប Real Madrid។ លោកបានជួយឱ្យក្លឹបនេះឈ្នះជើងឯក Champion League ៣រដូវកាលជាប់ៗគ្នា។
ក្រោយចាកចេញពីក្លឹប Real Madrid ធ្លាប់មានពាក្យចចាមអារ៉ាមថា លោកនឹងទៅដឹកនាំក្រុមជម្រើសជាតិបារាំង តែដំណឹងនេះបានរលត់ទៅវិញ បន្ទាប់ពីលោក Didier Deschamps ដឹកនាំក្រុមជម្រើសជាតិបារាំង ឈ្នះជើងឯកបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី។
យោងតាមប្រភពព័ត៌មានពីកាសែតបារាំង L’Equipe ចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងដែរថា Zidene បានកំណត់គោលដៅរួចហើយ ក្នុងការមកដឹកនាំក្លឹប Man Utd ប្រសិនបើលោក Morinho ចាកចេញ៕