យោងតាមប្រភពព័ត៌មានពី Barca ចេញផ្សាយនៅថ្ងៃចន្ទ ទី ២០ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ស្ថិតិអ្នកគាំទ្រក្លឹប Real Madrid បានថយចុះស្ទើរជិតពាក់កណ្តាល បន្ទាប់ពីអវត្តមានកីឡាករខ្សែប្រយុទ្ធឆ្នើមលើពិភព Chirstino Ronaldo ដែលផ្លាស់ទៅលេងនៅក្លឹបសេះបង្កង់ Juventus ។
កាលពីប្រកួតចុងសប្តាហ៍កន្លងទៅ ពហុកីឡដ្ឋាន Santiago ធ្លាប់ផ្ទុកអ្នកគាំទ្របានចំនួន៨១០៤៤នាក់ បែរជាមានអ្នកទស្សនាត្រឹមតែ៤៨៤៦៦នាក់ប៉ុណ្ណោះ។ តួលេខនេះ គឺជាចំនួនទាបបំផុតមិនធ្លាប់មានសម្រាប់ Real Madrid នៅរយៈពេលជាង១០ឆ្នាំចុងក្រោយ។
មូលហេតុដែលនាំឲ្យបាត់បង់អ្នកគាំទ្រ គ្មានប្រភពណាមួយបញ្ជាក់ច្បាស់លាស់ទេ ក៏ប៉ុន្តែអ្នកវិភាគបានយល់ឃើញស្របគ្នាថា គ្មានអ្វីក្រៅពីអវត្តមានរបស់ខ្សែប្រយុទ្ធ Ronaldo នោះទេ ។
កាលពីយប់មិញនេះ Real Madrid បានបើកទ្វារផ្ទះ ដោយយកឈ្នះក្រុមភ្ញៀវ Getafe ២ទល់នឹង០ ក្នុងការប្រកួតបើករដូវកាលថ្មី នៅចំពោះមុខអ្នកគាំទ្រក្នុងពហុកីឡដ្ឋាន Santiago Bernabéu៕