Thursday, June 26, 2025
Homeកីឡាអន្ដរជាតិBailey បន្តកុងត្រាថ្មីជាមួយក្លឹប Leverkusen

Bailey បន្តកុងត្រាថ្មីជាមួយក្លឹប Leverkusen

តាមប្រភពព័ត៌មានពីគេហទំព័រផ្លូវការរបស់ក្លឹប Leverkusen ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្លឹបបានយល់ព្រមបន្តកុងត្រាថ្មីឲ្យកីឡាករខ្សែបម្រើ​ Leon Baily មុនការចាប់ផ្តើមបើករដូវកាលថ្មី។

កីឡាករវ័យ២១ឆ្នាំ  ដែលបាន​កុងត្រាបច្ចុប្បន្នត្រូវអស់សុពលភាពត្រឹមឆ្នាំ២០២២ ទទួលបានកុងត្រាថ្មី រយៈពេល១ឆ្នាំ បន្ថែមទៀត គឺរហូតដល់ឆ្នាំ២០២៣។

លោកJonas  Boldt នាយកក្លឹបLeverkusen បាននិយាយថា “កាលពីប៉ុន្មានខែមុន មានព័ត៌មានចចាមអារ៉ាមថា កីឡាករ Leon គ្រោងនឹងចាកចេញពីក្លឹបនេះ ប៉ុន្តែក្រោយមក គាត់ក៏ប្តូរចិត្តវិញ ដោយសារតែគាត់យល់ឃើញថា គាត់អាចផ្ញើវាសនា និងអភិវឌ្ឍ អាជីពបាល់ទាត់បាន”។

Bailey បានចូលរួមជាមួយក្លឹប Leverkusen កាលពីឆ្នាំ២០១៧ ក្រោយផ្ទេរមកពីក្លឹបបាល់ទាត់ Genk ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១២គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៤ប្រកួត។

ក្លឹប​Leverkusen  បើកឆាកដំបូងត្រូវជួបជាមួយក្រុម Monchen Gladbach  នៅថ្ងៃទី ២៥ សីហា ២០១៨៕

RELATED ARTICLES