Thursday, June 26, 2025
Homeកីឡាអន្ដរជាតិMan City នឹងផ្តល់កាដូថ្មីឱ្យកីឡាករ John Stone

Man City នឹងផ្តល់កាដូថ្មីឱ្យកីឡាករ John Stone

ក្លឹប Man City បានត្រៀមខ្លួនចូលតុចរចាជាមួយកីឡាករខ្សែការពារ John Stones ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត។

ប្រធានក្លឹប Man City ចង់ផ្តល់កាដូថ្មីដល់អតីតកីឡាករក្លឹប Everton ដោយដំឡើងប្រាក់ឈ្នួល និងរយៈពេលកុងត្រាថ្មីបន្ថែមទៀត។

នេះបើយោងតាមប្រភពព័តមានពី The Sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា ក្លឹបគ្រោងនឹងផ្តល់កុងត្រាថ្មីរយៈពេលវែង និងបន្ថែមប្រាក់ឈ្នួល៥ម៉ឺនផោន ស្មើនឹងជាង៦ម៉ឺនដុល្លារ ទៅលើប្រាក់ឈ្នួលចាស់ ដែលមានស្រាប់១២ម៉ឺនផោន ស្មើនឹងជាង១៥ម៉ឺនដុល្លារ។

កីឡាករវ័យ២៤ឆ្នាំ បានចូលមកលេងឱ្យក្លឹប Man City កាលពីឆ្នាំ២០១៦ ជាមួយនឹងកុងត្រារយៈពេល៦ឆ្នាំ។ នៅជាមួយក្លឹបនេះ ធ្លាប់បង្ហាញវត្តមានបាន៤៧គ្រាប់ តែមិនទាន់មានឱកាសស៊ុតបាល់បញ្ចូលទីនៅឡើយទេ។

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងថា ក្លឹបមេឃខៀវ Man City នឹងផ្តល់កុងត្រាថ្មីប៉ុន្មានឆ្នាំនៅឡើយទេ៕

RELATED ARTICLES