Saturday, June 28, 2025
Homeព័ត៌មានជាតិក្រសួងទេសចរណ៍ តម្រូវឱ្យជនបរទេសប្រមាថ ម្ហូប អាហារខ្មែរ  សុំទោសប្រជាជនកម្ពុជា

ក្រសួងទេសចរណ៍ តម្រូវឱ្យជនបរទេសប្រមាថ ម្ហូប អាហារខ្មែរ  សុំទោសប្រជាជនកម្ពុជា

ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះ បុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើ ម្ហូបអាហារខ្មែរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ម្ហូបអាហារខ្មែរ និងបានតម្រូវឱ្យបុគ្គលរូបនេះធ្វើ ការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា។

សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និង អន្តរជាតិ ផ្នែកឯកជនក្នុង ឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើ បណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំ ណងជើងថា «Uncle Roger Make Adobo»។

ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្ត សញ្ញាណ ម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូល បាន ស្គាល់ យ៉ាងទូលំទូលាយថា «កម្ពុជា មានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប» ។ ជាក់ស្តែងកាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ «The Taste of Angkor» ដែលចងក្រងដោយក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។

ក្នុងន័យនេះក្រសួងទេសចរណ៍ កំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ធ និងស្នើឱ្យបុគ្គល Nigel Ng b¤ Uncle Roger កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវ វីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់ នៅលើបណ្តាញសង្គមរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណចំពោះការចូលរួមផ្តល់យោបល់កែលម្អ របស់សាធារណ ជន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាគាំទ្រ និងស្វាគមន៍ជានិច្ចចំពោះអ្នកលេងបណ្តាញសង្គម ឬអ្នកមានឥទ្ឋិពលក្នុងបណ្តាញសង្គម (Influencer) ដែលមានបំណងចូលរួមផ្សព្វផ្សាយអំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិ ជុំវិញពិភពលោក»៕

RELATED ARTICLES