Thursday, April 30, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រាប់បែកចង្កោមថៃ សម្លាប់មនុស្ស និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គម

គ្រាប់បែកចង្កោមថៃ សម្លាប់មនុស្ស និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គម

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ (CMAC) នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងថា កងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោម រំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសារ របស់ប្រជាពលរដ្ឋ ដូចជា ចម្ការដំឡូង ដែលត្រូវប្រមូលផល ជាដើម។

លោក ហេង រតនា បានបញ្ជាក់ថា ការបាញ់គ្រាប់បែកចង្កោម ពីទាហានសៀមឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការ ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ពន្ធ័ស៊ីវិល ដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គម ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ។

លោកអគ្គនាយកស៊ីម៉ាក់ បានអំពាវនាវឱ្យរួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គម ឱ្យបានឆាប់បំផុត ជូនប្រជាពលរដ្ឋ ស្របតាមទស្សនវិស័យនិងវិធានការដឹកនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល៕

RELATED ARTICLES