ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា អាចមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា កម្ពុជាទទួលឥទ្ធិពល ខ្សោយ ពីជ្រលងសម្ពាធទាប។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អូស បន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈទាំងនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។
៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម៕