Saturday, June 28, 2025
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃ១៦-២២សីហា មានភ្លៀង ខ្យល់កន្ត្រាក់

អាកាសធាតុកម្ពុជា ពីថ្ងៃ១៦-២២សីហា មានភ្លៀង ខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា អាចមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគខាងជើងប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឱ្យ ៖

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម៕

RELATED ARTICLES