Saturday, June 28, 2025
Homeព័ត៌មានជាតិ សិស្សអង្គុយរៀនក្នុងទឹក ក្រសួងសង់ អគារ១ ខ្នងជូន

 សិស្សអង្គុយរៀនក្នុងទឹក ក្រសួងសង់ អគារ១ ខ្នងជូន

ខេត្តបាត់ដំបង ៖ បន្ទាប់ពីមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្ស កំពុងបង្រៀន និងរៀនក្នុងរោងមួយ កន្លែង ទាំងដែលមានទឹកលិចត្រឹមជង្គង់ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមរួ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចសាងសង់អគារ ១ខ្នង ៥បន្ទប់ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋម សិក្សាដំណាក់ក្សាន្ត ដែលលិចទឹកត្រឹមជង្គង់នោះ។

ករណីគ្រូបង្រៀនសិស្សក្នុងទឹកត្រឹមជង្គង់នេះ បានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុង ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្តាញសង្គម មានការចែករំលែករូបភាពគ្រូបង្រៀននិងសិស្ស កំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះ បានកើតឡើងនៅសាលា បឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រសួងអប់រំ បានបន្តថា នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពី សាលាមិនទាន់ និងលិចរោងដោល ស្របពេលដែលគ្រូនិងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលា រៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្ស ត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងបា នស្រកអស់ និងសាលារៀន អាចដំណើរការបង្រៀននិងរៀនជាធម្មតា។

សេចក្តីបំភ្លឺរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងមានរោងដោល ១ខ្នង-១បន្ទប់ គ្រូបង្រៀន សរុប៧នាក់ (ស្រី២នាក់) និងមានសិស្សសរុប ៣៦៦នាក់ (ស្រី១៧៤នាក់) ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀន គឺសាលានៅខ្វះបន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ ជាដើម។ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចសាង សង់ អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជាអាទិភាព ជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀន កាន់តែប្រសើរនាពេលខាងមុខ។

ក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យតម្រូវ ការអគារសិក្សា មានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាល បានសាងសង់អគារសិក្សាជាច្រើន រួមទាំង អគារសិក្សារបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ផងដែរ៕

RELATED ARTICLES