Saturday, June 28, 2025
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ៤៥៥ គ្រឿង ដឹកពលរដ្ឋទៅភ្ជុំនៅស្រុក ឥតគិតថ្លៃ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ៤៥៥ គ្រឿង ដឹកពលរដ្ឋទៅភ្ជុំនៅស្រុក ឥតគិតថ្លៃ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន សាធារណៈ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនគិតថ្លៃ ដើម្បី ជួយសម្រួល ដល់ការចំណាយជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។

 យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាល រាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង (City Bus)  ចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួល ដល់ការ ចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយក្នុងនោះ ៖

១- សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។

២- សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្ត ត្រលប់មករាជធានីភ្នំពេញ វិញ ប្រើប្រាស់រថយន្តក្រុង ចំនួន៣៩៥គ្រឿង ដែលមានគោលដៅ និងទីតាំង ដូចខាងក្រោម ៖

១- ផ្លូវជាតិលេខ១ គោលដៅ ភ្នំពេញ-កណ្ដាល ព្រៃវែង-ភ្នំពេញ ៖ រថយន្តចំនួន ១០គ្រឿង ទីតាំងនិង ម៉ោងចេញ ដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង វាលស្បូវ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ចំណតទីរួមខេត្តព្រៃវែង ។ គោលដៅ ភ្នំពេញ-កណ្ដាល ស្វាយរៀង-ភ្នំពេញ ចំនួនរថយន្ត ១០គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង វាលស្បូវ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ចំណតទីរួមខេត្តស្វាយរៀង ។

 ២- ផ្លូវជាតិលេខ២ គោលដៅ ភ្នំពេញ-កណ្ដាល តាកែវ-ភ្នំពេញ ចំនួនរថយន្ត ០៥គ្រឿង ទីតាំងនិងម៉ោងចេញដំ ណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ទល់មុខព្រះវិហារ យេស៊ូ គ្រិស្ត (បណ្ដោយមហាវិថីវេងស្រេង មុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ចំណតរង្វង់មូលអូរចំបក់ ។

 ៣- ផ្លូវជាតិលេខ៣ គោលដៅ ភ្នំពេញ-កែប-ភ្នំពេញ ចំនួនរថយន្ត ១០គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង ផ្លូវ២០០៤ (ជាប់របង បញ្ជា ការដ្ឋានកងទ័ពអាកាស) បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក សាលាបឋមសិក្សាដំណាក់ចង្អើរ ។ គោលដៅ ភ្នំពេញ-កំពត-ភ្នំពេញ ចំនួនរថយន្ត ១០គ្រឿង ទីតាំង និង ម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយ រថយន្តក្រុង ផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០ នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ចំណតរថយន្តទីរួមខេត្តកំពត ។

៤- ផ្លូវជាតិលេខ៤ គោលដៅ ភ្នំពេញ-កំពង់ស្ពឺ-ភ្នំពេញ ចំនួនរថយន្ត ០៥គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង ផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) បណ្ដាខេត្ត-ភ្នំពេញ ចំណតរថយន្តផ្សារកំពង់ស្ពឺ ។  គោលដៅភ្នំពេញ-ព្រះសីហនុ-ភ្នំពេញ ចំនួនរថយន្ត ១០គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង ផ្លូវ២០០៤ (ជាប់របងបញ្ជាការ ដ្ឋានកងទ័ពអាកាស) បណ្ដាខេត្ត-ភ្នំពេញ វិមានឯករាជ្យ ខេត្តព្រះសីហនុ ។

 ៥- ផ្លូវជាតិលេខ៥ គោលដៅភ្នំពេញ-កំពង់ឆ្នាំង-ភ្នំពេញ ចំនួនរថយន្ត ១៥គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង សួន ច្បារឫស្សីកែវ បណ្ដាខេត្ត-ភ្នំពេញ ទីតាំងនិងម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ចំណតរថយន្តផ្សារលើ ។ គោលដៅ ភ្នំពេញ-ពោធិ៍សាត់-ភ្នំពេញ ចំនួនរថយន្ត ១៥គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង សួនច្បារឫស្សីកែវ បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ទីតាំងបុរីឧកញ៉ា ភូ ពុយ ។ គោលដៅភ្នំពេញ-បាត់ដំបង-ភ្នំពេញ ចំនួនរថយន្ត ៦០គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង សួនច្បារឫស្សីកែវ បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ចំណតរថយន្តក្រុងសិរីសោភ័ណ្ឌ ។

៦- ផ្លូវជាតិលេខ៦ គោលដៅ ភ្នំពេញ-កំពង់ធំ-ភ្នំពេញ ចំនួនរថយន្ត ១០គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ដីឡូត៍តំបន់ OCIC ជ្រោយចង្វា (រង្វង់មូលទេពមច្ឆា) បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ភោជនីយ ដ្ឋានស្ទឹងសែន ។ គោលដៅ ភ្នំពេញ-សៀមរាប-ភ្នំពេញ ចំនួនរថយន្ត ១២០គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ដីឡូត៍តំបន់ OCIC ជ្រោយចង្វា (រង្វង់មូលទេពមច្ឆា) បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក បុរីរដ្ឋ បាលខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ។

 ៧- ផ្លូវជាតិលេខ ៦, ៧ គោលដៅ ភ្នំពេញ-កំពង់ចាម-ភ្នំពេញ ចំនួនរថយន្ត ១៥គ្រឿង ទីតាំងនិងម៉ោង ចេញ ដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង រង្វង់កួចកាណុង បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ចំណតរថយន្ត ខេត្តកំពង់ចាម ។ គោលដៅភ្នំពេញ-ត្បូងឃ្មុំ-ភ្នំពេញ ចំនួនរថយន្ត ១៥គ្រឿង ទីតាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង រង្វង់មូល កួចកាណុង បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ចំណតផ្សារសួង ។

 ៨- ផ្លូវជាតិលេខ ៨, ១៣ គោលដៅភ្នំពេញ-ក្រចេះ-ភ្នំពេញ ចំនួនរថយន្ត ១៥គ្រឿង តាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង រង្វង់មូល កួចកាណុង បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត (រង្វង់មូលព្រាបស) ។ គោលដៅភ្នំពេញ-ស្ទឹងត្រែង-ភ្នំពេញ ចំនួនរថយន្ត ១០គ្រឿង តាំងនិងម៉ោងចេញដំណើរ ភ្នំពេញ-បណ្ដាខេត្ត ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក ស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុច បណ្ដាខេត្ត-ភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១១ៈ៣០នាទីព្រឹក សាលាខេត្តស្ទឹងត្រែង ។

ឆ្លៀតឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំ ណើរទាំងអស់ មេត្តារក្សាតម្លៃដឹកជញ្ជូន នៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខ នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ៕ កុលបុត្រ

RELATED ARTICLES