Saturday, June 28, 2025
Homeព័ត៌មានជាតិភ្នំពេញ បាញ់អុជកាំជ្រួច ៣យប់ អបអរបុណ្យ ឯករាជ្យជាតិ

ភ្នំពេញ បាញ់អុជកាំជ្រួច ៣យប់ អបអរបុណ្យ ឯករាជ្យជាតិ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួច រយៈពេល ៣យប់ជាប់គ្នា គឺថ្ងៃទី០៩ ដល់ ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៧និង០០នាទីយប់ ដើម្បីអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ក្នុងឱកាស រៀបចំខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរ ភូមិន្ទ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង តាមកាលបរិច្ឆេទដូចខាងក្រោម ៖

-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ៈ០០នាទីយប់។

-ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ៈ០០នាទីយប់។

-ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ៈ០០នាទីយប់។

អាស្រ័យហេតុនេះ សូមសាធារណជនក្នុងរាជធានីភ្នំពេញ ជ្រាបជាព័ត៌មាន៕

RELATED ARTICLES