Wednesday, June 25, 2025
Homeតារាខ្មែរលោកគួច ខេវិន ៖​មានសញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជា មកពីអាមេរិក និងធ្លាប់ធ្វើការងារសិល្បៈជាង២០ឆ្នាំ ជាបេក្ខ​ភាពលេចធ្លោរម្នាក់​សម្រាប់​ប្រធាន​​​សិល្បករខ្មែរ អាណត្តិថ្មី

លោកគួច ខេវិន ៖​មានសញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជា មកពីអាមេរិក និងធ្លាប់ធ្វើការងារសិល្បៈជាង២០ឆ្នាំ ជាបេក្ខ​ភាពលេចធ្លោរម្នាក់​សម្រាប់​ប្រធាន​​​សិល្បករខ្មែរ អាណត្តិថ្មី

ភ្នំពេញ៖លោកគួច ខេវិន ត្រូវបានអ្នកសិល្បករភាគច្រើន រួមទាំងអ្នកធ្វើការពាក់​ព័ន្ធវិ​ស័យ​សិល្បៈជម្រុញឲ្យលោកឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករខ្មែរនៅអាណត្តិថ្មី បន្ទាប់​អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសិល្បករខ្មែរបច្ចុប្បន្ន ត្រៀមបញ្ចប់អាណត្តិរបស់​ខ្លួន​នាពេល​ខាងមុខនេះហើយ ក្រោយមានការិះគន់ពីភាពមិនប្រកតីមួយចំនួនកើត​ឡើងអំឡុង​ពេលនាង​បំពេញតួនាទីមួយនេះជាច្រើនឆ្នាំមក​។មជ្ឈដ្ឋានមហាជនយល់ឃើញថា​តំណែងប្រ​ធានសិល្បករខ្មែរនេះសាកសមទៅលើអ្នកមានឥទ្ធិពលម្នាក់នៅក្នុងរង្វង់សិល្បៈ ព្រមទាំងមាន​បទពោ​សោធ​ន៍​និង ចំណេះដឹងខ្ពង់ខ្ពស់ផងដែរទាក់ទងសិល្បៈ ទើប​ពួកគេជម្រុញ​ថា​លោក​ខេវិន គឺជាបេក្ខភាពម្នាក់ដែលត្រូវជាមួយតួនាទីមួយនេះ ក្នុងចំ​ណោម​បេក្ខភាពផ្សេងទៀត ។

ដោយមានការជម្រុញពីសិល្បករជាច្រើន រួមទាំងអ្នកសារព័តមានសួរពាក់ពា័ន្ធ​ថា​តើលោកគួច ខេវិន នឹងឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករខ្មែរនាអាណត្តិថ្មី ឬយ៉ាងណា​នោះ​​លោកបានមានប្រសាសន៍ថានឹងឈរឈ្មោះឲ្យគេជ្រើសរើសឲ្យតែមាន​ការគាំទ្រពីគ្រប់​មជ្ឈ​ដ្ឋានទាំងអ្នកនៅក្រៅនិងក្នុងសិល្បៈ។លោកគួច ខេវិន ចេញសារថា”ដោយមាន​សំណួរ​ពីអ្នក​សារព័ត៌មាននិង ផ្សេងៗទៀតមកកាន់ខ្ញុំហើយខ្ញុំកពុងស្ថិតនៅប្រទេសថៃ ខ្ញុំសូម​ផ្តល់​ចម្លើយជូនខាងក្រោមនេះ ៖

  សូមអរគុណចំពោះសំណួរនឹងការចាប់អារម្មណ៍របស់ឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈ បងប្អូន ទស្សនិកជន បណ្តាសារពត៌មាន ទាំងអស់ចំពោះខ្ញុំ។

ប៉ុន្មានឆ្នាំមកនេះខ្ញុំហាក់បានឃ្លាតឆ្ងាយពីការងាសិល្បៈដោយផ្ទាល់ងាកទៅប្រកបកិច្ចការរកស៊ីដីធ្លី ស្រែចំការបន្តិចបន្តួចហើយឃើញថាកាក់កបគ្រាន់បើ  ក៏ប៉ុន្តែខ្ញុំនៅតែស្ថិតនៅក្បែរ នឹងឃ្លាំមើលវិស័យសិល្បៈរបស់ស្រុកទេសយើងជានិច្ចដែរ ទោះជាពេលខ្លះខ្ញុំត្រូវ​ទៅអាម៉េរិក​ក្តី។ ការដកឃ្លាតឆ្ងាយបន្តិចពីសង្គមសិល្បៈ ក៏ដោយសារតែបរិយាកាសក្នុងពិភព​សិល្បៈហាក់​ច្របូកច្របល់ហើយមានស្ថានភាពទីផ្សារការងារមិនសូវល្អប្រសើរ ស្របពេលដែលមិត្ត​ភក្តិ​មួយ​ចំនួន​ក៏ដកឃ្លាដែរ។

 ចំពោះការជ្រើសរើសអ្នកដឹកនាំសមាគមសិល្បករខ្មែរខ្ញុំគិតថាមានអ្នកមានទេព្យកោសល្យ មានស្នាដៃល្អៗច្រើន​ដែលធ្លាប់បានចូលរួមលើកតម្កើងវិស័យសិល្បៈឲ្យរីកចម្រើនកន្លងទៅ ហើយចំពោះខ្ញុំផ្ទាល់បើឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈ បងប្អូន ពូមីង ជាសិល្បករ សិល្បការនីក្មេងចាស់យល់ឃើញថាខ្ញុំមានលទ្ធភាព មានសមត្ថភាព ទេពកោ​សល្យអាចធ្វើទៅបាន ខ្ញុំអាចឈរឈ្មោះឲ្យពួកគាត់ជ្រើសរើសសម្រាប់អាណត្តិថ្មី។

 ចំពោះសំណួរថាតើគួរពង្រឹងអ្នកដឹកនាំសមាគមថ្មីយ៉ាងណានោះគឺវាមានលក្ខណៈដោយឡែកៗ ព្រោះថាសមាគមមិនមែនទើបតែបង្កើតម្សិលមិញនោះទេ គឺពីរ បីអាណត្តិមកហើយ ហើយ​ក៏​មិនមែនគ្រប់សកម្មភាពកន្លងទៅសុទ្ធតែទន់ជ្រាយនោះឡើយ យើងនឹងពិត្យឡើងវិញ​អំពី​លទ្ធ​ផលការងារវិជ្ជមាន និងអវិជ្ជមានដែលទទួលបាន ហើយត្រូវកែលម្អ បំពេញបន្ថែម​ទៅ​តាម​ស្ថាន​ភាពជាក់ស្តែងមិនថាតែគណនេយ្យភាព តម្លាភាពទាក់ទងនឹងថវិការនោះទេ គឺលើ​គ្រប់​​សកម្មភាពការងាររបស់សមាគមតែម្តង ។

 ចំពោះសំណួរថា តើអ្នកដឹកនាំល្អត្រូវរៀបចំផែនការយ៉ាងណាដើម្បី​ជួយដោះស្រាយបញ្ហា​ទំនាស់របស់អ្នក​សិល្បៈនោះ? គឺវាអាស្រ័យទៅលើទិដ្ឋភាពទំនាស់ បើវាជារឿងបុគ្គល​ហើយ​ជៈទ្ធិពលមកលើសង្គមសិល្បៈទាំងមូលដែលធ្វើឲ្យប៉ៈពាល់កិត្តិយស សេចក្តីថ្លៃថ្នូនៃវប្បធ៌ម ប្រពៃណីជាតិនោះគឺអាស្រ័យលើច្បាប់ តែបើជារឿងបុគ្គលនឹងបុគ្គល គឺអាស្រ័យលើការ​សម្រប​សម្រួល តាមហេតុ បច្ច័យនឹងផល ។ ខ្ញុំយល់ថាវិបត្តិទំនាស់ផ្សេងគ្នាវិធីដោះស្រាយក៏ផ្សេងគ្នាដែរ  ប៉ុន្តែអ្វីដែលត្រូវយកមកគិតគូធ្វើ​ឲ្យល្អប្រសើរជាមុនគឺសិលធ៌ម គុណធ៌ម និងសេចក្តីថ្លៃថ្នូររបស់សិល្បករសិល្បការនី នៅក្នុង​សង្គម​សិល្បៈ​ខ្មែរយើងទាំងមូល។ សូមអរគុណ​”។

ក្រោយឃើញលោកគួច ខេវិន លើកឡើងបែបនេះមានសិល្បករជាច្រើន​បានចូលទៅខ​មិនគាំទ្រលោកគួច ខេវិន ។លោកកៅ សីហា អ្នកដឹកនាំខារ៉ាអូខេនៅហង្សមាសខមិន ថា”ខ្ញុំគាំទ្របង ក្នុងការឈឈ្មោះ”។លោកករុណា ពេជ្រ ខមិនថា “គាំទ្របង “។លោករតនៈ ពិសិដ្ឋ “បងប្រុស បកស្រាយ បានល្អណាស់ “។

 គួរបញ្ជាក់ថាលោកគួច ខេវិន បានបញ្ចប់ការសិក្សារថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា(Psychology Of Science) នៅសាកលវិទ្យាល័យ Northeastern University នៅទីក្រុងBoston សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៣ ហើយលោកបានវិលត្រឡប់មកបម្រើការងារនៅខ្មែរវិញ ដោយបាន​ដឹកនាំឲ្យផលិតកម្មជាច្រើនទាំងក្នុងនិងក្រៅស្រុកអស់រយៈពេលជាង២០ឆ្នាំ។ផលិតកម្មដែលលោកខេវិន ធ្លាប់ដឹក​នាំថត​សម្ដែងMV រាប់ពាន់បទមានដូចជាឆ្លងដែន ,តោមាស និងរ៉ៃមាស ជាដើម។

លោកក៍ជាអតីត​អគ្គ​នាយករងរបស់ទូរទស្សន៍Ctn ,SeaTv និងEtv ផងដែរ ។តាម​រយៈបទពិសោធន៍ជោគ​ជាំ​ជាង២ទសវត្សន៍ជាមួយការងារសិល្បៈ និងជាអ្នកផលិតកម្ម​វិធីទូរទ​ស្ស​ន៍ជាន់ខ្ពស់ម្នាក់​គេជឿរ​ថាលោកគួច ខេវិន ពិតជាបេក្ខភាពម្នាក់ដែល​មានសម្ថភាព​ដ៍សាក​សមជាតំណែង​ប្រធាន​សិ​ល្ប​​ករខ្មែរនាអាណត្តិថ្មី នៅពេលអ្នកនាងចន ច័ន្ទលក្ខិណា បញ្ចប់​អាណត្តិនា​ពេលដ៍ឆាប់ខាង​មុខនេះ  ។ប៉ុន្ដែជាមួយគ្នានេះក៍មានការលើកឡើងជាបេក្ខភាព​ផ្សេងៗទៀតដែរដូចជាអ្នកនាង​ខាត់ សុឃីម ដែលកំពុង តែពិចារណាឈរឈ្មោះដែរ ខណៈ​ដែលលោកសាវិន ហ្វីលីព បានបដិ​សេធ​ថាលោកមិនសាកសមតួនាទីនោះទេ តែលោកនឹង​បន្ដធ្វើការងារសិល្បៈតទៅទៀត ។

 អ្នកនាងចន ច័ន្ទលក្ខិណា ក្រោយឃើញជំហរបស់លោកគួច ខេវិន បែបនេះ​នាងបានចេញសារថានាងសូមអរគុណនូវមតិយោបល់ និងការណែនាំបែបសុជីវធ័ម របស់​លោកគួច ខេវិន តែនៅពេលនេះនាងមិនទាន់ផ្ទេរតួនាទីទេ ហើយនាងសូមយកយោបល់និង​ការណែនាំរបស់លោកខេវិន ទៅកែប្រែ និងបំពេញចំណុចខ្វះខាតរបស់នាងនាពេល​កន្លង​មក។ប៉ុន្ដែអ្នកនាងចនច័ន បានសំណូមពរឲ្យលោកខេវិន កែប្រែចំណុចមួយចំណុចមួយចំនួន បើលោកចង់កាន់តំណែងមួយនេះ។

 គូររំលឹកថាមុនពេលអ្នកនាងចន ច័ន្ទលក្ខិណា ឡើងជាប្រធានសមាគម​សិល្ប​ករ​ខ្មែរ សមាគមមួយនេះក៍ធ្លាប់មានប្រធានដូចជាលោកអៀង ស៊ីធុល លោកសុះ ម៉ាច ជាដើម ។

 មជ្ឈដ្ឋានមហាជនចាំមើលថាប្រធានសិល្បករខ្មែរអាណត្តិថ្មីឆ្នាំ២០២៤ តើជា​លោក​គួចខេវិន ឬអ្នកណា ?

RELATED ARTICLES