Wednesday, September 17, 2025
Homeសេដ្ឋកិច្ចជាតិពិព័រណ៍ពាណិជ្ជកម្មនៅកោះពេជ្រ មានក្រុមហ៊ុនជាង២០០ ជាង១០ប្រទេសចូលរួម សម្ពោធជាផ្លូវការ

ពិព័រណ៍ពាណិជ្ជកម្មនៅកោះពេជ្រ មានក្រុមហ៊ុនជាង២០០ ជាង១០ប្រទេសចូលរួម សម្ពោធជាផ្លូវការ

ភ្នំពេញ៖ព្រិត្តិការណ៍ពិព័រណ៍ដ៍ធំនៅមជ្ឈមណ្ឌុលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានក្រុមហ៊ុនជាង២០០ និងជាង១០ប្រទេសចូលរួម។ពិព័រណ៍នេះផ្ដោតលើវិស័យកសិកម្ម ឱសថវិទ្យា សម្ផស្ស វារីប្បកម្ម ចិញ្ចឹមសត្វ ភេសជ្ជៈ អាហារ និងមន្ទីពិ សោធន៍ ឧបរករណ៍វេជ្ជសាស្រ្ដ។

 បើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនMinh Vi Exhibition And Advertisement Service (VEAS) បានឲ្យដឹងថាពិព័រពណ៍នេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងសុខាភិបាល សភាពាណិ ជ្ជកម្មកម្ពុជា សម្ព័ន្ធសមាគមន៍កសិកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សមាគមបណ្ដាញកសិករតេជោ សម្ព័ន្ធសមាគមន៍កសិករកម្ពុជា សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម  និងមានការគាំទ្រពីស្ថា ប័នជាច្រើនទៀតមកពីប្រទេសវៀតណាមផងដែរ ។

 លោកវីននី ប្រធានគណកម្មការ រៀបចំពិព័រណ៍ និងជានាយក្រុមហ៊ុនVEAS ថ្លែងថាព្រឹត្តិការណ៍ពិព័រណ៍ពា ណិជ្ជកម្មមួយនេះរំពឹងទទួលបានភ្ញៀវពាណិជ្ជកម្មប្រមាណជាង៣០០០នាក់ មកពីទូទាំងប្រទេសកម្ពុជា និងតំបន់។វេទិកាពាណិជ្ជកម្មដ៍ធំនេះ មានសារៈសំខាន់ជួយដល់សហគ្រាសកម្ពុជា ក្នុងការអភិវឌ្ឍអាជីវកម្មនិងបណ្ដាញ អន្ដរ ជាតិរបស់ខ្លួន រួមទាំងជួយផ្សារភ្ជាប់រវាងអ្នកផលិតក្នុងតំបន់ផ្សេងៗ ទៅកាន់អ្នកប្រើប្រាស់នៅកម្ពុជា ។លោកថាពិព័រណ៍នេះនឹងជួយដល់ក្នុងវិស័យកសិកម្ម ចិញ្ចឹមសត្វ សុខាភិបាលនៅកម្ពុជាបានមួយកម្រិតផងដែរ តាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា បានថ្លែងថាការតាំងពិព័រណ៍នេះធ្វើឡើងស្របពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការរីកចម្រើនផលិតផលគ្រឿងសម្អាង មន្ទីពិសោធន៍ឧបករណ៍វេជ្ជសាស្រ្ដ ចំណីអាហារ និងភេសជ្ជៈ កំពុងមានតម្រូវការគួរឲ្យកត់សម្គាល់ ដែលនេះជាឱកាសមួយសម្រាប់កិច្ចសហប្រតិបត្តិការណ៍អាជីវ​កម្មឲ្យកាន់តែរីកចម្រើនថែមទៀត។ពិព័រណនេះបង្ហាញពីកម្រិតនៃការ ទុកចិត្តរបស់អន្ដរជាតិចំពោះទីផ្សារកម្ពុជា តាមរយៈការបង្រួបបង្រួមវិស័យទាំងអស់នេះ ពិព័រណ៍បានបង្កើតឡើងឲ្យមានឱកាសផ្សារភ្ជាប់គ្នា តភ្ជាប់ អាជីវកម្ម បង្កើតដៃគូវិនិយោគ ចែករំលែកចំណេះដឹង ទាំងអស់គ្នាដែលសុទ្ធតែមានសារៈសំខាន់ ការរីកចម្រើនចីរភាព និងសម្ថភាពប្រកួតប្រជែង។លោកឧកញ៉ា មានជំនឿថាពិព័រណ័នេះនាំមកឱកាសថ្មីៗសម្រាប់ជំនួញពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការណ៍ជំនួញ ទាំងនៅកម្ពុជា និងក្នុងតំបន់ផងដែរ។

 ចំណែកឯកឧត្តមរស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាពិព័រណ៍ពាណិជ្ជកម្មនេះនឹងផ្ដល់លទ្ធភាពឲ្យកម្ពុជាធ្វើពាណិជ្ជកម្ម និងជម្រុញកំណើនវិស័យកសិកម្មប្បសុ​សត្វ និងវារីវប្បកម្ម និងជួយកសិករក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម។ឯកឧត្តមបន្ថែមថាវាជាវេទិការសម្រាប់សហគ្រិនក្នុងការចាប់យកឱ កាសក្នុងការចាប់យកអាជីវកម្ម មើលឃើញបច្ចេកវិទ្យាចុងក្រោយបង្អស់ និងបង្កើនបណ្ដាញជាមួយអ្នកទិញសំខាន់ៗ ក្នុងពេលតែមួយ។ពិពរណ៍នេះមានជាង១០ប្រទេសចូលរួមដូចជាចិន វៀតណាម  ហូឡង់ សាធារណៈរដ្ឋឆេក  ឥណ្ឌា កូរ៉េខាងត្បូង ប៉ាគីស្ថាន តៃវ៉ាន់និងម្ចាស់ផ្ទះកម្ពុជា ជាដើម។ពិពរណ៍នេះនឹងស្វែងយល់ពីទិដ្ឋ​ភាពទូទៅនៃទីផ្សារសេរី នាំយកបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការក្នុងស្រុក៕

RELATED ARTICLES