Friday, February 6, 2026
Homeសេដ្ឋកិច្ចជាតិឆ្នាំ២០២៥ កម្ពុជា មានយានយន្តអគ្គិសនី ជាង១ម៉ឺន២ពាន់គ្រឿង

ឆ្នាំ២០២៥ កម្ពុជា មានយានយន្តអគ្គិសនី ជាង១ម៉ឺន២ពាន់គ្រឿង

ភ្នំពេញៈ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជា មានយានយន្តអគ្គិសនី ចុះបញ្ជី កើនឡើងសរុបចំនួន ១២ ៩៦៨គ្រឿង ក្នុងនោះមានរថយន្តអគ្គិសនី ចំនួន ៩០៦៥គ្រឿង ទោចក្រយានយន្តចំនួន ៣២០៣គ្រឿង និងត្រីចក្រយានយន្តចំនួន ៧០០គ្រឿង។លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ លោកថា ការប្រើប្រាស់យានយន្តអគ្គិសនី ផ្តល់អត្ថប្រយោជន៍ច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងសកលលោក។

គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសម្បូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្ត កើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត។

អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ បានជំរុញឱ្យអ្នកវិនិយោគដែលកាន់អាជ្ញាប័ណ្ណផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី សិក្សាលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ព្រមទាំងជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បន្ថែមទៀត៕

RELATED ARTICLES