ខេត្តកណ្ដាល ៖ កម្លាំងអធិការដ្ឋានស្រុកកៀនស្វាយ បានចេញប្រតិបត្តិការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ និងគប់ដុំថ្ម ដែលប្រមូលផ្តុំជាក្រុមគ្នាយ៉ាងអនាធិបតេយ្យ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២៣:០៥នាទី នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា លោកឧត្តម សេ នីយ៍ទោ ឈឿន សុចិត្ត ស្នងការស្នងការនគរបាលខេត្តកណ្ដាល និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ព្រុំសំណាង អធិការនគរបាលស្រុកជាស្វាយ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន ១០នាក់ ពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូ និងធ្វើឲ្យខូចខាតដោយចេតនា។
ក្រុមក្មេងទំនើង ១០នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖
១. ឈ្មោះ រី ដេវិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកគ្រឿងសំណង់ មានលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកបើកម៉ូតូបង្ហោះ) ។
២. ឈ្មោះ ម៉ារី ម៉េងឡុង ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកអង្គុយពីក្រោយ កាន់ដុំថ្ម ១ដុំ ម្តាយធានាយកទៅផ្ទះបណ្តោះ អា សន្ន ។
៣. ឈ្មោះ ឈីត តុងម៉េង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកបើកម៉ូតូបង្ហោះ)។
៤. ឈ្មោះ សាន់ សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកអង្គុយពីក្រោយកាន់ដុំថ្ម១ដុំ)។
៥. ឈ្មោះ រាប លីហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកបើកម៉ូតូបង្ហោះ)។
៦. ឈ្មោះ គ្រី វុទ្ធី (ជា) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកអង្គុយពីក្រោយ កាន់ដុំថ្ម១ដុំ ) ។
៧. ឈ្មោះ គង់ តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកបើកម៉ូតូពីក្រោយ) ។
៨. ឈ្មោះ អ៊ន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកគ្រឿងសំណង់ មានលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកអង្គុយពីក្រោយ កាន់ដុំថ្ម១ដុំ) ។
៩. ឈ្មោះ សាន់ ចាន់ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងឡាន មានលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកបើកម៉ូតូពីក្រោយ) ។
១០. ឈ្មោះ ជឿន ភ័ក្រវិរ: ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អង្គុយពីក្រោយ កាន់ដុំថ្ម២ដុំ) ។
ក្មេងទំនើងទាំង១០នាក់ តេស្តរកសារធាតុញៀន អវិជ្ជមាន (-)។

វត្ថុតាងចាប់យក ៖
១. ម៉ូតូ ០៥គ្រឿង (ម៉ាក HONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MA-9193, ម៉ាក HONDA C125 ពណ៌ខ្មៅ (គ្មានអាវ) ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ កណ្តាល 1AU-1340, ម៉ាក NEX CROSS ឆ្នាំផលិត ២០២១ ពណ៌ខ្មៅ-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1MB-3143, ម៉ាក NEX ផលិតឆ្នាំ២០២៦ ពណ៌ស-លឿង ពាក់ផ្លាកលេខ ភ្នំពេញ1ME-4626, ម៉ាក NEX ផលិតឆ្នាំ២០២៦ ពណ៌ស-ក្រហម ពាក់ផ្លាក លេខ កណ្តាល1AW-2622)។
២. ទូរស័ព្ទដៃ ០៣គ្រឿង (ម៉ាកiPhone ១១ ឡើងតែម១៧ ពណ៌ទឹកក្រូច, ម៉ាក iphone XS MAX ពណ៌ប្រផេះ, ម៉ាកTecno ពណ៌ខ្មៅ)។
៣. ដុំថ្ម ៦ដុំ (ថ្មបេតុង ៥ដុំ និងឥដ្ឋប្រហោង ១ដុំតូច)។

ប្រភពដដែល ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលស្រុក បានធើការចេញល្បាត ឃើញក្មេងទំនើង មួយក្រុម ជិះម៉ូតូ ០៦គ្រឿង ដូចខាងលើ មានគ្នា១១នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមបណ្តោ យ ផ្លូវជាតិលេខ១ និងប្រមូលផ្តុំជាក្រុម នៅចំណុចផ្លូវបេតុង មួយកន្លែង ស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ភ្លាមនោះ កម្លាំងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ យកមកអធិ ការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៩នាក់ បានសារភាពថា ពួកខ្លួនបានចេញពីផឹកស្រាបៀ នៅផ្ទះរបស់ឈ្មោះ រី ដេវិត ភេទប្រុស រួចបបួលគ្នាជិះម៉ូតូ ទៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដោយឈ្មោះ គ្រី វុទ្ធី ភេទប្រុស, ឈ្មោះអ៊ន បញ្ញា ភេទប្រុស, ឈ្មោះ ជឿន ភ័ក្រវិរ: ភេទប្រុស, ឈ្មោះសាន់ សីហា ភេទប្រុស និងឈ្មោះម៉ារី ម៉េងឡុង ភេទប្រុស បាននាំគ្នារើសដុំថ្ម ម្នាក់ ១ដុំ កាន់ជាប់ដៃ រួចនាំគ្នាជិះម៉ូតូទៅមុខវត្តខ្សុំ ឃុំបន្ទា យដែក ស្រុកកៀនស្វាយ គោលបំណងបង្ហោះម៉ូតូ។ ពេលទៅដល់មុខវត្តខ្សុំ ក្រុមក្មេងទំនើង ទាំង៩នាក់បាននាំគ្នាបង្ហោះម៉ូតូលេង តាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះមកភូមិស្តៅកន្លែង ហើយក៏នាំគ្នាឈប់និងជួបជុំគ្នានៅកន្លែងលក់ចាប់ហួយ មួយកន្លែង ក្បែរចញ្ចើមផ្លូវជាតិលេខ១។ បន្ទាប់មក ឈ្មោះគ្រី វុទ្ធី ភេទប្រុស, ឈ្មោះអ៊ន បញ្ញា ភេទប្រុស,ឈ្មោះ ជឿន ភ័ក្រវិរ: ភេទប្រុស, ឈ្មោះសាន់ សីហា ភេទប្រុស និងឈ្មោះម៉ារី ម៉េងឡុង ភេទប្រុស បានបោះដុំថ្មចោល។ មូលហេតុអ្នកទាំង៤ រើសដុំថ្មមកកាន់ ដោយសារពេលបង្ហោះម៉ូតូ ខ្លាចបក្ខពួកផ្សេងទៀត មកវាយពួកខ្លួន ។

ក្រោយពីការសាកសួរ កម្លាំងជំនាញ បានចាត់ការបន្តតាមច្បាប់៕
