ខេត្តកំពត ៖ បន្ទាប់ពីត្រូវបានឃាត់ខ្លួន ពាក់ពន្ធ័នឹងការចូលលួចសម្ភារៈក្នុងកាស៊ីណូព្រែកចាក ជាប់ព្រំដែនវៀតណាម ជាវត្ថុតាងនៃបទល្មើសឆបោកអនឡាញ ដេលសមត្ថកិច្ចបង្ក្រាបបាន កាលពីពេលថ្មីៗនេះ មន្ត្រីនគរបាល ចំនួន ៣២នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងជនស៊ីវិល ៤នាក់ទៀត ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពត សម្រេចចោទប្រកាន់ ពីបទ «ផ្តើមគំនិតនិងសមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភ័ស្តុតាង និងបទទទួលផលចោរកម្ម» ។

យោងតាមស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា សមត្ថកិច្ចដែលពាក់ព័ន្ធទាំង ៣២នាក់ រួមនិងអ្នកទទួលផល ០៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូង ចោទប្រកាន់ តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើប សួរ ពីបទ «ផ្តើមគំនិត សមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភ័ស្តុតាង និងបទទទួលផលចោរកម្ម» តាមបញ្ញត្តិមាត្រា២៨ មាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហាញមុខមន្ត្រីសមត្ថកិច្ច ដែលពាក់ព័ន្ធ ទាំង៣២នាក់ និងជនស៊ីវិល ៤នាក់ទៀត ជាសាធារណៈ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។
មន្ត្រីនគរបាលត្រូវចោទ ដែលពាក់ព័ន្ធនឹងការលួចសម្ភារៈវត្ថុតាង នៅកាស៊ីណូ ព្រែកចាក គឺមានម្នាក់ ជាស្នងការរងនគរបាលខេត្តកំពត ទទួលបន្ទុកការងារព្រំដែន ម្នាក់ជាអធិការនគរបាលស្រុកកំពង់ត្រាច រួមទាំងអធិការរង ចំនួន ៦នាក់ និងនាយប៉ុស្ដិ៍ នាយរងប៉ុស្តិ៍ នាយផ្នែក ជាច្រើនរូបទៀត ដែលមានឈ្មោះ និងតួនាទី ដូចខាងក្រោម ៖

១. ឈ្មោះជិន រតនា តួនាទី ស្នងការរង
២. ឈ្មោះវុធ ឫទ្ធី អត្តលេខ៥៧៦១៩ តួនាទី មេបញ្ជាការវរសេនាតូច៦០១
៣. ឈ្មោះញាន សារី អត្តលេខ៦៣៨៤០ តួនាទី អធិការ
៤. ឈ្មោះស៊ិន វុទ្ធី អត្តលេខ២៣៨១២ តួនាទី អធិការរងផ្នែកអន្តោប្រវេសន៍
៥. ឈ្មោះគង់ សុវុត្ថា អត្តលេខ៧៧៤២២ តួនាទី អធិការរងអត្តសញ្ញាណកម្ម
៦.ឈ្មោះអ៊ីង ពៅ អត្តលេខ៧៥៦៨៨ តួនាទី អធិការរងព្រហ្មទណ្ឌ
៧. ឈ្មោះទូច ឧសភា អត្តលេខ៦០០៦០ តូនាទី អធិការរងផ្នែកសេនាធិការ
៧. ឈ្មោះសេង រតនា អត្តលេខ០៤៣០៩ តួនាទី អធិការរងផ្នែកសន្តិសុខ
៨. ឈ្មោះយិន សុមុន្នី អត្តលេខ៥៥៤៣០ តួនាទី អធិការរងប្រឆាំងគ្រឿងញៀន
៩. ឈ្មោះយ៉ុង សុនឿន អត្តលេខ៦០០០៦ តួនាទី នាយប៉ុស្តិ៍ឫស្សីស្រុកខាងលិច
១០. ឈ្មោះចិន សុខា អត្តលេខ៧១២៧៣ តួនាទី នាយប៉ុស្តិ៍ព្រំដែនគោក
១១. ឈិន ឡុង អត្តលេខ៥០៧៨៦ តួនាទី នាយផ្នែកអន្តោប្រវេសន៍
១២. ឈ្មោះប៉ែន សិទ្ធិ អត្តលេខ៩៥៩៨០ តួនាទី នាយផ្នែកចរាចរ
១៣. ឈ្មោះមង្គល នីរោចន៍ អត្តលេខ៨៦០២៩ តួនាទី នាយរងផ្នែកអត្តសញ្ញាណកម្ម
១៤. ឈ្មោះ ភន ចាងស៊ីអូន អត្តលេខ៩២៩៨៣ តួនាទី នាយរងប៉ុស្តិ៍លក
១៥. ឈ្មោះ ម៉ក់ សុភារុណ អត្តលេខ៦០១៧៩ តួនាទី នាយរងផ្នែកអន្តោប្រវេសន៍
១៦. ឈ្មោះ ផឹង មករា អត្តលេខ ៦០០៧០ តួនាទី នាយរងផ្នែកកិច្ចការប៉ុស្តិ៍
១៧. ឈ្មោះ នួន សារ៉ាន់ អត្តលេខ ៨៧២០២ តួនាទី នាយរងផ្នែកព្រហ្មទណ្ឌ
១៨. ឈ្មោះ ហែម ប៊ុនតាំង អត្តលេខ ៩១៩៣០ តួនាទី នាយរងផ្នែកព្រហ្មទណ្ឌ
១៩. ឈ្មោះ ប៉ាវ ណូរ៉ាកាដែន អត្តលេខ ៩២៩៨២ តួនាទី នាយរងផ្នែកបុគ្គលិកវរៈ៦០១
២០. ឈ្មោះ លន សុខបុល អត្តលេខ ៨៩២៥៨ តួនាទី នាយរងប៉ុស្តិ៍ស្វាយទងខាងត្បូង
២១. ឈ្មោះ យ៉ម យ៉ុងណាល័យ អត្តលេខ ៧៧១៩១ តួនាទី នាយរងផ្នែកសន្តិសុខ
២២. ឈ្មោះ ឃ្លោក គឹមហុង អត្តលេខ ៩៩៤៧០ តួនាទី នាយរងផ្នែកសណ្ដាប់ធ្លាប់
២៣. ឈ្មោះ ឈុន សារ៉ាណារាជ្យ អត្តលេខ ១០០២៩១ តួនាទី មន្រ្តី
២៤. ឈ្មោះ មាខ អត្តលេខ ៩៥៤៨១ តួនាទី មន្រ្តី
២៥. ឈ្មោះ សៀត សុភ័ក្ដិ អត្តលេខ ១០០៣៤៧ តួនាទី មន្រ្តី
២៦. ឈ្មោះ និន នុយ អត្តលេខ ៦២៤៨១ តួនាទី មន្រ្តី
២៧. ឈ្មោះ ណែត ពៅ អត្តលេខ ៩៥៥៣០ តួនាទី មន្រ្តី
២៨. ឈ្មោះ ហ៊ វ៉ាយុ អត្តលេខ ១០០៣២៨ តួនាទី មន្រ្តី
២៩. ឈ្មោះ ណុន ភារិន អត្តលេខ ១០០២៨៩ តួនាទី មន្រ្តី
៣០. ឈ្មោះ អ៊ិន មករា អត្តលេខ ៩២៩៥៣ តួនាទី មន្រ្តី
៣១. ឈ្មោះ យន ឌី អត្តលេខ ៩២៩៧៤ តួនាទី មន្រ្តី
៣២. ឈ្មោះ ជា វីរៈ អាយុ៣៣ឆ្នាំ ពាក់ព័ន្ធករណីទទួលផលចោរកម្ម
៣៣. ឈ្មោះ ឌុល នី អាយុ២៧ឆ្នាំ ពាក់ព័ន្ធករណីទទួលផលចោរកម្ម
៣៤. ឈ្មោះ នួន អ៊ុនតាក់ អាយុ៣៤ឆ្នាំ
៣៥. ឈ្មោះងិន ងយ អាយុ៤០ឆ្នាំ ។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនានា មន្រ្តីនគរបាលទាំងនោះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញ ក្នុងកាស៊ីណូ ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត របស់អតីតឧកញ៉ា លី គួង កាលពីពេលកន្លងទៅ។ អតីតឧកញ៉ា រួបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ពីបទ «ការជ្រើសរើសដោយមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស និងបទសម្អាតប្រាក់» ដែលបានប្រព្រឹត្តក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩។
តាមប្រភពព័ត៌មានក្នុងស្រុក ដដែល សម្ភារៈដែលត្រូវបានលួចយកចេញពីទីតាំងបិទសៀល នៅកាស៊ីណូ ព្រែកចាក រួមមាន ៖ ទូរស័ព្ទដៃ កុំព្យូទ័រ និងសម្ភារៈមានតម្លៃជាច្រើនទៀត គិតជាទឹកប្រាក់ រាប់ម៉ឺនដុល្លារ។ ក្រៅពីមន្ត្រីនគរបាល ៣២នាក់ ក៏នៅមានមន្ត្រីកងរាជអាវុធហត្ថ មួយចំនួនទៀត ត្រូវបានចោទប្រកាន់ថា ជាប់ព័ន្ធនឹងករណីលួចសម្ភារៈនៅទីតាំងកាស៊ីណូ ព្រែកចាក នោះដែរ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យបទប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនក្រុមមន្ត្រីនគរបាល ៣២នាក់ អាវុធហត្ថ ១២នាក់ និងអ្នកទទួលផលចោរកម្ម សរុបចំនួន ៤៧នាក់ ដែលបានរាយឈ្មោះដូចខាងលើ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ពន្ធ័ករណីចូលលួចយកសម្ភារៈក្នុងទីតាំងបិទសៀល នៅក្នុងកាស៊ីណូ ព្រែកចាក របស់សមត្ថកិច្ចដែលបានប្រចាំការ ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មន្ត្រីនគរបាលខេត្តកំពត ចំនួន ៣២រូប ព្រមទាំងមន្ត្រីអាវុធហត្ថ និងជនស៊ីវិល មួយចំនួនទៀត សរុប ៥៤នាក់ ពាក់ព័ន្ធនឹងការលួចវត្ថុតាង និងសម្ភារៈ ពីទីតាំងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅតំបន់ព្រែកចាក ខាងលើ ចំនួន ៣បទល្មើស គឺបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភ័ស្តុតាង និងបទទទួលផលចោរកម្ម ។ សំណុំរឿងនេះ ត្រូវបានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យោងតាមសេចក្តីថ្លែងការណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា សំណុំរឿងទាំងស្រុង ត្រូវបានផ្ទេរទៅតុលាការរាជធានីភ្នំពេញ ហើយមន្ត្រីទាំងអស់ នឹងត្រូវប្រឈម មុខនឹងច្បាប់ ដោយគ្មានការលើកលែងឡើយ ៕