ខេត្តកំពង់ចាម ៖ ក្មេងស្រី ចំនួន២ក្រុម មានគ្នាប្រមាណជិត២០នាក់ អាយុចន្លោះពី១៣ ដល់១៧ឆ្នាំ បានកើតមានជម្លោះ រហូតណាត់វាយគ្នា ជាច្រើនលើកច្រើនសាមកហើយ និងធ្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន អប់រំណែនាំដែរ តែមិនស្តាប់ បន្តណាត់វាយគ្នាជាថ្មីទៀត ទីបំផុតត្រូវសមត្ថកិច្ចប្រើធម៌ក្តៅ ចាប់ឃាត់ខ្លួនទាំង២ក្រុម បានចំនួន៩នាក់ បញ្ជូនទៅចាត់ការតាមច្បាប់។

ករណីវាយគ្នាទៅវិញទៅមកនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចចម្ការគ ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមប្រភសមត្ថកិច្ច ករណីហិង្សាខាងលើ បង្កឡើងដោយជនសង្ស័យ ចំនួន២ក្រុម ដោយក្រុមទី១ មានគ្នាចំនួន៨នាក់់ រួមមាន ៖ ទី១-ឈ្មោះស៊្រីន ស្រីលិ ភេទស្រី អាយុ១៣ឆ្នាំ មានលំនៅ ភូមិតាខុង ឃុំទ្រាន ស្រុកកំពង់ សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី២-ឈ្មោះលេខ រចនា ភេទស្រី អាយុ១៤ឆ្នាំ មានលំនៅ ភូមិតាខុង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី៣-ឈ្មោះដន ស្រីនាង ភេទស្រី អាយុ១៤ឆ្នាំ មានលំនៅ ភូមិទួលពពេល ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី៤-ឈ្មោះរី ស៊ីវម៉ី ភេទស្រី អាយុ១៤ឆ្នាំ មានលំនៅ ភូមិព្រៃផ្តៅ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី៥-ឈ្មោះរិន ជិនឡា ភេទស្រី អាយុ១៥ឆ្នាំ មានលំនៅ ភូមិពង្រ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី៦-ឈ្មោះយ៉ុន មករា ភេទស្រី អាយុ១៤ឆ្នាំ មានលំនៅ ភូមិអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី៧-ឈ្មោះនីតា ភេទស្រី អាយុ១៥ឆ្នាំ មានលំនៅ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (គេចខ្លួន) និងទី៨-ឈ្មោះណា ភេទស្រី អាយុ១៥ឆ្នាំ មានលំនៅ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (គេចខ្លួន)។
ចំណែកក្រុមទី២ មានគ្នាចំនួន៧នាក់់ រួមមាន ៖ ទី១-ឈ្មោះជាន រត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី២-ឈ្មោះតៃ នីតា ភេទស្រី អាយុ១៦ឆ្នាំ មានលំនៅ ភូមិក្រឡា ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី៣-ឈ្មោះស្រេង ស្រីកា ភេទស្រី អាយុ១៣ឆ្នាំ មានលំនៅ ភូមិអណ្តូងច្រុះ ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ ទី៤-ឈ្មោះនូ រស្មី ភេទស្រី អាយុ១៥ឆ្នាំ មានលំនៅ ភូមិវិហារ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គេចខ្លួន)។ ទី៥-ឈ្មោះហ័រ ភេទស្រី អាយុប្រហែល១៤ឆ្នាំ មានលំនៅ ទីរួមខេត្តកំពង់ចាម (គេចខ្លួន)។ ទី៦-ឈ្មោះតី ភេទស្រី អាយុ១៥ឆ្នាំ មានលំនៅ ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (គេចខ្លួន) និងទី៧-ឈ្មោះរក្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (គេចខ្លួន)។
ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា នៅចំណុចចម្ការគ ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) បង្កឡើងក្រោយក្មេងទំនើង ចំនួន២ក្រុម បានណាត់វាយតប់គ្នា។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងឈានដល់ការឃាត់ខ្លួនភាគីទាំង២ សរុបចំនួន៩នាក់ នាំយកមកធ្វើការសាកសួរ។

តាមបញ្ជារបស់លោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។ ចំពោះជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះស៊្រីន ស្រីលិ ២-ឈ្មោះស្រេង ស្រីកា) ដែលមានអាយុ១៣ឆ្នាំ មិនទាន់គ្រប់នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្វ្រូវបានលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានអនុញ្ញាតឱ្យប្រគល់ជូនអាណាព្យាបាល យកត្រឡប់ទៅមូលដ្ឋានវិញ៕