Tuesday, June 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូចុះភ្នំបូកគោ បុកឡាន របួស៣នាក់

ជិះម៉ូតូចុះភ្នំបូកគោ បុកឡាន របួស៣នាក់

ខេត្តកំពត ៖ យុវជន ៣នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាចុះពីលើភ្នំបូកគោ ដោយខ្វះការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវកោង មិនបង្អង់ល្បឿន ធ្វើឱ្យជ្រុលទៅបុករថយន្ត ១គ្រឿងពេញ ទំហឹង បណ្តាលឱ្យភាគីម៉ូតូ រងរបួសធ្ងន់ ២នាក់ ស្រាលម្នាក់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៣២ (លើភ្នំបូកគោ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើ គឺបង្កឡើងដោយភាគីម៉ូតូ មានម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AD-7240 បើកបរដោយឈ្មោះសឿន បូរី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិថ្មកែវ ស្រុកត្រាំកក់ ខេត្តតាកែវ  អត់ពាក់មួកសុវត្ថិភាព (របួសធ្ងន់) និងមានអ្នករួមដំណើរ ២នាក់ ១-ឈ្មោះបូរ ករុណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិនៀល ស្រុកត្រាំកក់ ខេត្តតាកែវ អត់ពាក់មួកសុវត្ថិភាព (របួ សធ្ងន់) ២-ឈ្មោះសំ តុលា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឫស្សីស្រុក ឃុំញ៉ែញ៉ង ខេត្តតាកែវ អត់ពាក់មួកសុវត្ថិភាព (របួសស្រាល) ដោយធ្វើដំណើរពីទិសដៅជើង ទៅត្បួង (ចុះពីលើភ្នំ) រួចក៏ជ្រុលទៅបុក រថយន្ត ១ គ្រឿង ម៉ាក BYD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CJ-3849 បើកបរដោយឈ្មោះហ៊ុយ សេងជី ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅផ្ទះលេខ 61E0 ភូមិ៧ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (គ្មានរបួស) និងរួមដំណើរដោយឈ្មោះជៀវ ច័ន្ទបុត្រ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ផ្ទះលេខ B20 ផ្លូវ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គ្មានរបួស) ដែលកំពុងបើកបរក្នុងទិសដៅពីត្បូង ទៅជើង (ឡើងលើភ្នំ) យ៉ាងពេញទំហឹង បណ្តាលឱ្យភាគីម៉ូតូ ទាំង៣នាក់ រងរបួសធ្ងន់-ស្រាល។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូបង្កហេតុ បើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុករថយន្ត ចំពីមុខពេញទំហឹង បណ្តាលរដួលម៉ូតូ រងគ្រោះតែ

ម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកម៉ូត៉ូនិងរថយន្ត ទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលក្រុងបូកគោ ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ។

ដោយឡែក ជនរងគ្រោះទាំង៣នាក់ ដែលរងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យ ពីលើភ្នំបូកគោ យកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តកំពត៕

RELATED ARTICLES