Tuesday, June 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទារលុយកូនបំណុលអនឡាញ គំរាមហែកកេរ្តិ៍ ជាប់ខ្នោះ២នាក់

ទារលុយកូនបំណុលអនឡាញ គំរាមហែកកេរ្តិ៍ ជាប់ខ្នោះ២នាក់

 ភ្នំពេញៈ យោងតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តម សេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីពេលថ្មីៗ កន្លងមកនេះ យកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវពាក់ព័ន្ធនឹងករណីកំហែងយកប្រាក់និងគំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (ស្រី១នាក់)។

តាមរយៈការស្រាវជ្រាវ កម្លាំងជំនាញ កំណត់បានថា ជនសង្ស័យ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Zeii Neth ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះ ដើម្បីគំរាមកំហែងហែកកេរ្តិ៍ និងកំហែងទារប្រាក់ពីជនរង គ្រោះ។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ពីបទ “គំរាមកំហែងហែកកេរ្តិ៍” ដោយឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស ម១) និង មណ្ឌលអប់កែប្រែទី២ (ព្រៃស ម២)។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាឲ្យបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយៈអនឡាញ ជាពិសេស សូមពិនិត្យថា តើអ្នកផ្តល់កម្ចីនោះ មានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ? មុននឹងសម្រេចចិត្តក្នុងការខ្ចី ចៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕

RELATED ARTICLES