Thursday, June 25, 2026
Homeព័ត៌មានជាតិក្រសួងអប់រំ ឱ្យបញ្ឈប់ការប្រកួតគុនខ្មែរ កុមារ

ក្រសួងអប់រំ ឱ្យបញ្ឈប់ការប្រកួតគុនខ្មែរ កុមារ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យបញ្ឈប់ជាបន្ទាន់ ការរៀបចំប្រកួតគុនខ្មែរ ដោយឱ្យកុមារ ចូលរួមប្រកួត ដែលអាចបង្កហានិភ័យដល់សុវត្ថិភាពនិងសុខភាព។

ការប្រកាសរបស់ក្រសួងអប់រំ នេះ បានកើតឡើងក្រោយលោក មាស ម៉ើ បានររៀបចំកម្មវិធីប្រកួតកីឡាប្រ ដាល់គុនខ្មែរ នៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេស លើកទឹកចិត្តឱ្យកុមារ និងអនីតិជន ចូលរួមក្នុងសកម្មភាពវាយតប់គ្នា ដែលពុំស្របតាមគោលការណ៍អភិវឌ្ឍកីឡា ប្រកបដោយសុ វត្ថិភាពនិងការការពារកុមារ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ស្តីពីភាពមិនប្រក្រតីក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅវត្តមេ សរប្រចាន់ ខេត្តព្រៃវែង បានបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញ សង្គមអំពីការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ នៅវត្តមេសរប្រចាន់ ឃុំមេសរ ប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំរៀបចំដោយ លោកមាស ម៉ី ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ជាពិ សេសលើកទឹកចិត្តឱ្យកុមារ និងអនីតិជនចូលរួមក្នុងសកម្មភាពវាយតប់គ្នា ដែលពុំស្របតាមគោលការណ៍អភិ វឌ្ឍកីឡា ប្រកបដោយសុវត្ថិភាព និងការការពារកុមារ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន និងបានរកឃើញថា ការរៀបចំប្រកួតនេះ ពុំបានបំពេញលក្ខខណ្ឌបច្ចេកទេស ស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធឡើយ ជាពិសេស ការផ្គូផ្គងកីឡាករ ពុំមានការវាយតម្លៃច្បាស់លាស់លើសមត្ថភាព បទពិសោ ធន៍ និងប្រភេទទម្ងន់ ដែលអាចបង្កហានិភ័យដល់សុវត្ថិភាព និងសុខភាពរបស់កីឡាករ។ ជាមួយគ្នានេះ អ្នក រៀបចំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ រួមទាំងអាជ្ញាកណ្តាល ពុំមានភ័ស្តុតាងបញ្ជាក់ពីការបណ្តុះបណ្តាល និងការទទួលស្គាល់ពីសហព័ន្ធ។ ម៉្យាងវិញទៀត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏មិនបានចេញ លិខិតអនុញ្ញាត ឬឯក ភាពឱ្យរៀបចំកម្មវិធីនេះឡើយ។ ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជម្រាបជូនអាជ្ញាធរមូល ដ្ឋាន និងបានណែនាំឱ្យអ្នករៀបចំផ្អាកការប្រកួត។ ទោះជាយ៉ាងណា អ្នករៀបចំកម្មវិធី នៅតែបន្តរៀបចំការប្រ កួតនេះ ដោយបន្តទៅរៀបចំការប្រកួតនៅទីតាំងផ្សេងទៀត ដោយមិនមានការអនុញ្ញាត និងការឯកភាពពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរឡើយ។

ក្រសួង ស្នើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវណែនាំនិងបញ្ឈប់ជាបន្ទាន់ នូវការរៀបចំការប្រកួតនេះ។ ក្រសួងអប់រំ យុវជននិងកីឡា សូមអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាព សហគមន៍ និងបុគ្គលដែលមានបំណងរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវគោរពតាមបទប្បញ្ញត្តិ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីជាធរមាន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខភាព និងសេចក្តីថ្លៃថ្នូររបស់កីឡាករ…៕

RELATED ARTICLES