ភ្នំពេញៈ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ៤ករណី បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់។

ជនសង្ស័យ ទាំងនោះ រួមមាន ៖
ទី១-ឈ្មោះសាត វិទូ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន អាយុក្រោម ១៥ឆ្នាំ ប្រព្រឹត្តចំណុចនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំ ឡុងខែឧសភា ឆ្នាំ២០២៥ និងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទី២-ឈ្មោះសុខា សុខណា ហៅ អាប់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៧និង០០នាទី នៅចំ ណុចម្តុំផ្សារចិន ជិតក្រសួងការបរទេស ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយប្រើកាំបិតប៉័ងតោ និងដំបងដែក គប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ទី៣-ឈ្មោះសុខ ណា ភេទប្រុស ២៧ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលួចដូយរថយន្ត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១៨និង៣០នាទី នៅចំណុចក្បែរផ្លូវប្រឡាយ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៤-ឈ្មោះសុខ លឿនឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១៥និង៣០នាទី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២២និង៣០នាទី នៅចំណុចស្តុបអូឡាំពិក ផ្លូវ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕