ដោយសារកាស៊ីណូ បានធ្វើអោយស្ត្រីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួន
ខេត្តព្រះសីហនុ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវក្រុមភ្ញៀវទេសចរណ៏ជួយសង្គ្រោះបានទាន់ពេលវេលា នឹងបានបញ្ជូនមកសង្រ្គោះនៅគ្លីនិចឯកជន បន្ទាប់ពីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន កាលពី១៨និង៣០ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផែទេសចរណ៍ ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមសាក្សីដែលបានឃើញហេតុការណ៏បានឲ្យដឹងថា នៅវេលាកើតហេតុគេស្ត្រីវ័យក្មេងម្នាក់បានដើរឡើងមកលើផែ ឆ្ពោះទៅចុងផែទេសចរណ៏ ហើយបានលោតទម្លាក់ទឹក បន្សល់ទុកកាបូបដៃមួយនៅលើផែ ដោយពុំដឹងមូលហេតុ ភ្លាមៗនោះក្រុមភ្ញៀវទេសចរណ៏ រួមជាបុគ្គលិកទូកទេសចរណ៏ស្រែកឆោឡោ លោតចុះទឹកទៅជួយសង្គ្រោះភ្លាម ដោយពោងសុវត្ថិភាពនៅលើផែ រួចស្រង់មកលើគោក នឹងបញ្ជូនមកសង្គ្រោះបន្ទាន់បានទាន់ពេលវេលា។
ជុំវិញហេតុការនេះ លោកវរៈសេនីយ៏ទោ ប៉ោ វណ្ណរ៉ា នាយការិយាល័យទេសចរណ៏នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា ស្ត្រីវ័យក្មេងដែលបានលោទទឹកសម្លាប់ខ្លួននេះ មានឈ្មោះ គិន ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅកោះសូទិន ខេត្តកំពង់ចាម មានទីលំនៅសង្កាត់លេខ៤ ខេត្តព្រះសីហនុ។
ប្រភពដដែលបានបន្តថា ចំពោះមូលហេតុដែលធ្វើអោយនាងសម្លាប់ខ្លួននោះ គឺខឹងប្តីចូលកាស៊ីណូឃាត់មិនស្តាប់ ព្រោះបើយោងសំដីបុរសម្នាក់ជាជនជាតិចិនកាត់ម៉ាឡេសុី បានអះអាងថា ស្រ្តីរងគ្រោះគឺជាប្រពន្ឋរបស់ខ្លួន ដែលបានរស់នៅជាមួយគ្នាជាង២ឆ្នាំមកហើយ នៅមុនកើតហេតុ១ថ្ងៃ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ឋ ដោយសាររូបគាត់ចូលលេងកាស៊ីណូ តែគាត់មិនស្តាប់ទើប ពេលនោះប្រពន្ឋគាត់បានប្រាប់ថា ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ឯរូបគាត់បានមកលេងកាស៊ីណូជាធម្មតា ដោយស្មានថា ប្រពន្ឋទៅស្រុកកំណើតមែន រហូតមានគេទូរស័ព្ទប្រាប់ ទើបដឹងថា ប្រពន្ឋគាត់មកលោតទឹកសម្លាប់បែបនេះសោះ៕