Friday, September 26, 2025
Homeព័ត៌មានជាតិខឹងប្តីចូលកាសុីណូឃាត់មិនស្តាប់ នារីជាប្រពន្ធលោតទឹកសម្លាប់ខ្លួន

ខឹងប្តីចូលកាសុីណូឃាត់មិនស្តាប់ នារីជាប្រពន្ធលោតទឹកសម្លាប់ខ្លួន

ដោយសារកាស៊ីណូ បានធ្វើអោយស្ត្រីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួន

ខេត្តព្រះសីហនុ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវក្រុមភ្ញៀវទេសចរណ៏ជួយសង្គ្រោះបាន​ទាន់​ពេល​វេលា​ នឹងបានបញ្ជូនមកសង្រ្គោះនៅគ្លីនិចឯកជន បន្ទាប់ពីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន កាលពី​១៨និង៣០ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ​ឆ្នាំ២០១៧ ​នៅចំណុចផែទេសចរណ៍ ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤​ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមសាក្សីដែលបានឃើញហេតុការណ៏បានឲ្យដឹងថា នៅវេលា​កើតហេតុ​គេស្ត្រីវ័យក្មេងម្នាក់បានដើរឡើងមកលើផែ ឆ្ពោះទៅចុងផែទេសចរណ៏ ហើយ​បាន​លោត​ទម្លាក់ទឹក បន្សល់ទុកកាបូបដៃមួយនៅលើផែ ដោយពុំដឹងមូលហេតុ ភ្លាមៗនោះក្រុមភ្ញៀវទេស​ចរណ៏ រួមជាបុគ្គលិកទូកទេសចរណ៏ស្រែកឆោឡោ លោតចុះទឹកទៅជួយសង្គ្រោះភ្លាម ​ដោយ​ពោងសុវត្ថិភាពនៅលើផែ រួចស្រង់មកលើគោក នឹងបញ្ជូនមកសង្គ្រោះបន្ទាន់បានទាន់ពេល​វេលា។

ជុំវិញហេតុការនេះ លោកវរៈសេនីយ៏ទោ ប៉ោ វណ្ណរ៉ា នាយការិយាល័យទេសចរណ៏​នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា ស្ត្រីវ័យក្មេងដែលបានលោទទឹក​សម្លាប់​ខ្លួន​នេះ ​មានឈ្មោះ គិន ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅកោះសូទិន ខេត្ត​កំពង់​ចាម មានទីលំនៅសង្កាត់លេខ៤ ខេត្តព្រះសីហនុ។

ប្រភពដដែលបានបន្តថា ចំពោះមូលហេតុ​ដែល​ធ្វើ​អោយ​នាងសម្លាប់ខ្លួននោះ គឺខឹងប្តីចូលកាស៊ីណូឃាត់មិនស្តាប់ ព្រោះបើយោងសំ​ដី​​បុរស​​ម្នាក់ជាជនជាតិចិនកាត់ម៉ាឡេសុី បាន​អះអាងថា ស្រ្តីរងគ្រោះគឺជាប្រពន្ឋរបស់ខ្លួន ដែល​បាន​រស់នៅជាមួយគ្នាជាង២ឆ្នាំមកហើយ នៅមុនកើតហេតុ១ថ្ងៃ ខ្លួនបានឈ្លោះប្រកែក​គ្នា​ជា​មួយប្រពន្ឋ ដោយសាររូបគាត់ចូលលេងកាស៊ីណូ តែគាត់មិនស្តាប់ទើប ​ពេលនោះ​ប្រពន្ឋ​គាត់​បានប្រាប់ថា ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ឯរូបគាត់បានមកលេងកាស៊ី​ណូ​ជា​ធម្មតា ដោយស្មានថា ប្រពន្ឋទៅស្រុកកំណើតមែន រហូតមានគេទូរស័ព្ទប្រាប់ ទើបដឹងថា ប្រពន្ឋគាត់មកលោតទឹកសម្លាប់បែបនេះសោះ៕

RELATED ARTICLES