Sunday, September 28, 2025
Homeព័ត៌មានជាតិកំពុងច្រៀងជាមួយក្រុមជនពិការ មេប៉ុស្តិ៍ទូរស័ព្ទប្រាប់រឿងរន្ធត់

កំពុងច្រៀងជាមួយក្រុមជនពិការ មេប៉ុស្តិ៍ទូរស័ព្ទប្រាប់រឿងរន្ធត់

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករអូសអីវ៉ាន់នៅផ្សារអូ​ឬស្សី មិនស្គាល់អត្តសញ្ញាណ មានវ័យជាង៤០ឆ្នាំម្នាក់ ទៅរកបន្ទប់ជួល មិនទាន់បានជួបម្ចាស់ផ្ទះផង ចូលសម្រាកបានមួយភ្លែត គាំងបេះដូង ស្លាប់ ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន​ កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១២៥ នៅចំណុចផ្ទះលេខ5E4 ស្ថិតនៅក្នុងក្រុម៣៥ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

តាមសំដីពីម្ចាស់ផ្ទះជួល មានឈ្មោះប៉ុន សុខន ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ5E4 ផ្លូវ១២៥ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បានឲ្យដឹងថា មុនពេលកើតហេតុ​គាត់ជាមនុស្សស្វិតជើង ហើយគាត់មិនបាននៅផ្ទះនោះទេ គឺបានចេញទៅច្រៀងជាមួយក្រុមតន្ត្រីជនពិការនៅម្តុំផ្សារដើមគរ ​។ លុះពេលជិតដល់ម៉ោងកើតហេតុខាងលើ ក៏មានលោកមេប៉ុស្តិ៍បឹងព្រលិតទូរស័ព្ទមកប្រាប់គាត់ថា មានកម្មករដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់គាត់ ទើបគាត់ប្រញាប់មកដល់កន្លែងកើតហេតុ ឃើញ​បុរសដែលស្លាប់ខាងលើមិនមែនជាអ្នកជួលផ្ទះគាត់នោះទេ គ្រាន់តែស្គាល់អ្នកជួលផ្ទះមុន ឈ្មោះធី ប៉ុន្តែអ្នកឈ្មោះធី នោះឈប់នៅហើយ ទើបជនរងគ្រោះដែលស្លាប់ខាងលើមករក​ជួលផ្ទះគាត់ ដើម្បីស្នាក់នៅ មិនឃើញគាត់ ហើយឃើញបន្ទប់លេខ៨ទំនេរ ក៏ចូលទៅសម្រាកមួយភ្លែត បានជួបរឿងបែបនេះតែម្តង។

បើតាមការបញ្ចាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលដែលកើតហេតុជនរងគ្រោះមកដល់​​ម៉ោង៥ល្ងាច ហើយជាកម្មករនៅក្នុងផ្សារអូរឬស្សី ចូលមកសម្រាកកនៅក្នុងបន្ទប់នោះបានតែមួយភ្លែត ក៏ស្រាប់តែមានសភាពមិនស្រួលខ្លួន មិត្តភក្តិដែលធ្លាប់ស្គាល់គ្នាបានចេញទៅទិញថ្នាំយកមកឲ្យ ពេលមិត្តភក្តិត្រឡប់មកវិញ ជនរងគ្រោះមិនទាន់ទាំងបានលេបថ្នាំផង ក៏ដាច់ខ្យល់ស្លាប់បាត់ទៅហើយ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅឲ្យសមត្ថកិច្ច​ជំនាញក្រុង ចុះមកធ្វើកោសលវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែជំងឺគាំងបេះដូងពិតមែន ហើយជនរងគ្រោះនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។

ក្រោយពេលកើតហេតុ សពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដំកល់នៅវត្ត
សំបួរមាស ៕

RELATED ARTICLES