Sunday, September 28, 2025
Homeព័ត៌មានជាតិឱកាសឈ្នះសំបុត្រទស្សនាការប្រកួតផ្ទាល់ពីកម្មវិធី Dortmund Nights ចាប់ពីថ្ងៃទី8-24 ខែវិច្ឆិកា

ឱកាសឈ្នះសំបុត្រទស្សនាការប្រកួតផ្ទាល់ពីកម្មវិធី Dortmund Nights ចាប់ពីថ្ងៃទី8-24 ខែវិច្ឆិកា

ភ្នំពេញ  ៩ វិច្ឆិកា ២០១៧​​ ៖ ស្រាបៀរអង្គរ ដែលជាស្រាបៀរមានអ្នកនិយមចូលចិត្តពិសាច្រើនជាងគេបំផុតនៅ​​​កម្ពុជា បានសហការជាមួយក្លឹបបាល់ទាត់ល្បីបំផុតមួយ នៅអាឡឺម៉ង់ ដើម្បីផ្តល់នូវបទពិសោធទស្សនាការ​​​ប្រកួតដ៏អស្ចារ្យដល់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា។ ស្រាបៀរអង្គរគឺជាដៃគូឧបត្ថម្ភប្រចាំតំបន់មួយ​​​របស់ក្លឹប​​​បាល់ទាត់​​ ​Borussia​ Dortmund​ ហើយដៃគូទាំងពីរនេះ នឹងរៀបចំព្រឹត្តិការណ៍នៅតាមទីតាំងជាច្រើនកន្លែងក្នុង​​ប្រទេស ដើម្បីផ្តល់ឱកាសឲ្យអ្នកគាំទ្របាល់ទាត់នៅកម្ពុជា បានឈ្នះសំបុត្រទៅទស្សនាការប្រកួតផ្ទាល់​ (បែបVIP)​​ នៅប្រទេស​​​អាឡឺម៉ង់ នាពហុកីឡាដ្ឋាន Signal Iduna Park ។

អ្នកគាំទ្របាល់ទាត់នឹងមានឱកាសឈ្នះសំបុត្រទស្សនាផ្ទាល់ ការប្រកួតក្របខណ្ខ Bundesliga របស់​​​អាឡឺម៉ង់​​​​​​​​​ នៅ​​​ទីលាន​​​ប្រកួតល្បីបំផុតមួយនៅអ៊ឺរ៉ុប ដោយគ្រាន់តែទិញស្រាបៀរអង្គរ១២ដប ឬកំប៉ុង នៅក្នុងកម្មវិធី​​​​​​ Dortmund Nights ដែលនឹងត្រូររៀបចំឡើងនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ​​​ចាប់​​​ពី​​​ថ្ងៃទី៨ ដល់​​​ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមពីលើនេះ អ្នកឈ្នះសំបុត្រទស្សនាផ្ទាល់ក៏នឹងទទួលបាន​​​ឱកាសជួប​​​រាក់​​​ទាក់​​​ជា​​​មួយ​​​កីឡាករ​​ល្បីៗបំផុតនៅអាឡឺម៉ង់ទៀតផង។ ទាំងនេះគឺជាឱកាសមួយដែលកម្រនឹងរកបាន ហើយក៏ជា​​​ឱកាស​​​មួយដែលហ្ក្រុមអ្នកគាំទ្រ (Fan) បាល់ទាត់គ្រប់រូបស្រម៉ៃចង់បានផងដែរ​ ជាការពិតណាស់ បា្រក់មិនទិញបទពិសោធន៏ដ៏អស្ចារ្យដែលអ្នកគាំទ្រប្រឹងប្រែងដើម្បីជួបពួកគាត់។ ជាងនេះទៅទៀត នៅក្នុងកម្មវិធី Dortmund Nights នេះអ្នកចូលរួមទាំងអស់ក៏អាចចូលរួមលេងហ្គេមកំសាន្តសប្បាយៗ ដើម្បីឈ្នះសម្ភារៈកីឡារបស់​​​ក្លឹប​​​ Dortmund ​​​ផង​​​ដែរ។

លោក អុង គីកុង ចាងហ្វាងផ្នែកលក់របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានឲ្យដឹងថា “យើងចង់ឲ្យអ្នកគាំទ្រស្រាបៀរអង្គរ ទាំងអស់មានទំនាក់ទំនងកាន់តែជិតស្និទជាមួយយើង ក៏ដូចជាជាមួយយុទ្ធនាការនេះ ហើយពួកគេក៏នឹងទទួលបានភាពរីករាយ និងភាពភ្ញាក់ផ្អើលក្នុងការអង្គុយទស្សនាក្រុមដែលពួកគេចូលចិត្ត ប្រកួតនៅកៅអី ​​​VIP​​​ នៅ​​​ក្រប​​​ខណ្ឌ Bundesliga ”។

លោកគីកុង បានបន្ថែមទៀតថា​​​ “យើងមាន​​​មោទនភាព​​​ក្នុងការ​​​ចាប់ដៃគូជាមួយ Borussia Dortmund​​​ ជាពិសេស គឺការផ្តល់រង្វាន់លើកទឹកចិត្តទៅឲ្យ​​​អ្នកគាំ​​​ទ្រ​​​ តាម​​​រយៈ​​​ការផ្តល់​​​ឱកាសឲ្យពួកគេទទួលបានភាពរីករាយជាមួយស្រាបៀរអង្គរ​​​ មិនត្រឹមតែ​​​នៅ​​​ក្នុង​​​ប្រទេស​​​ប៉ុណ្ណោះ​​​ទេ ថែមទាំងនៅក្រៅប្រទេស ពោលគឺប្រទេសអាឡឺម៉ង់ នេះតែម្តង។”

ស្រាបៀរអង្គរ ក៏បានផ្តល់ឱកាសដល់អ្នកគាំទ្របាល់ទាត់បានឃើញដោយផ្ទាល់ភ្នែក និងថតរូបស៊ែលហ្វី ​​​ជាមួយពានរង្វាន់បាល់ទាត់របស់អាឡឺម៉ង់ ដែលនឹងបង្ហាញវត្តមាននៅភោជនីយដ្ឋាន “កន្លែងចាស់” នៅ​​​ភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា និងហាងវិថីសាច់អាំង នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។

កាន់តែពិសេសជាងនេះទៅទៀត អ្នកគាំទ្របាល់ទាត់ថែមទាំងមានឱកាសឈ្នះអាវកីឡារបស់ស្រាបៀរអង្គរ ជាច្រើនប្រភេទ ដោយគ្រាន់តែទិញស្រាបៀរអង្គរ១២ដបឬកំប៉ុង។ កម្មវិធីនេះនឹងមាននៅតាមហាងអាហារភោជនីយដ្ឋាន បៀរហ្កាឌិន នៅទូទាំងប្រទេស។

កម្មវិធី Dortmund​ Nights របស់ស្រាបៀរអង្គរ នឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាម​​​ហាង​​​​​​មួយ​​​ចំនួនក្នុងរាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ។ សម្រាប់ព័ត៌មានលម្អិតអំពីឈ្មោះ​​​ និង​​​ទី​​​តាំង​​​ហាង សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអង្គរ www.facebook.com/AngkorBeerofficial​​​​​​ ៕

RELATED ARTICLES