ភ្នំពេញ ៩ វិច្ឆិកា ២០១៧ ៖ ស្រាបៀរអង្គរ ដែលជាស្រាបៀរមានអ្នកនិយមចូលចិត្តពិសាច្រើនជាងគេបំផុតនៅកម្ពុជា បានសហការជាមួយក្លឹបបាល់ទាត់ល្បីបំផុតមួយ នៅអាឡឺម៉ង់ ដើម្បីផ្តល់នូវបទពិសោធទស្សនាការប្រកួតដ៏អស្ចារ្យដល់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា។ ស្រាបៀរអង្គរគឺជាដៃគូឧបត្ថម្ភប្រចាំតំបន់មួយរបស់ក្លឹបបាល់ទាត់ Borussia Dortmund ហើយដៃគូទាំងពីរនេះ នឹងរៀបចំព្រឹត្តិការណ៍នៅតាមទីតាំងជាច្រើនកន្លែងក្នុងប្រទេស ដើម្បីផ្តល់ឱកាសឲ្យអ្នកគាំទ្របាល់ទាត់នៅកម្ពុជា បានឈ្នះសំបុត្រទៅទស្សនាការប្រកួតផ្ទាល់ (បែបVIP) នៅប្រទេសអាឡឺម៉ង់ នាពហុកីឡាដ្ឋាន Signal Iduna Park ។
អ្នកគាំទ្របាល់ទាត់នឹងមានឱកាសឈ្នះសំបុត្រទស្សនាផ្ទាល់ ការប្រកួតក្របខណ្ខ Bundesliga របស់អាឡឺម៉ង់ នៅទីលានប្រកួតល្បីបំផុតមួយនៅអ៊ឺរ៉ុប ដោយគ្រាន់តែទិញស្រាបៀរអង្គរ១២ដប ឬកំប៉ុង នៅក្នុងកម្មវិធី Dortmund Nights ដែលនឹងត្រូររៀបចំឡើងនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមពីលើនេះ អ្នកឈ្នះសំបុត្រទស្សនាផ្ទាល់ក៏នឹងទទួលបានឱកាសជួបរាក់ទាក់ជាមួយកីឡាករល្បីៗបំផុតនៅអាឡឺម៉ង់ទៀតផង។ ទាំងនេះគឺជាឱកាសមួយដែលកម្រនឹងរកបាន ហើយក៏ជាឱកាសមួយដែលហ្ក្រុមអ្នកគាំទ្រ (Fan) បាល់ទាត់គ្រប់រូបស្រម៉ៃចង់បានផងដែរ ជាការពិតណាស់ បា្រក់មិនទិញបទពិសោធន៏ដ៏អស្ចារ្យដែលអ្នកគាំទ្រប្រឹងប្រែងដើម្បីជួបពួកគាត់។ ជាងនេះទៅទៀត នៅក្នុងកម្មវិធី Dortmund Nights នេះអ្នកចូលរួមទាំងអស់ក៏អាចចូលរួមលេងហ្គេមកំសាន្តសប្បាយៗ ដើម្បីឈ្នះសម្ភារៈកីឡារបស់ក្លឹប Dortmund ផងដែរ។
លោក អុង គីកុង ចាងហ្វាងផ្នែកលក់របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានឲ្យដឹងថា “យើងចង់ឲ្យអ្នកគាំទ្រស្រាបៀរអង្គរ ទាំងអស់មានទំនាក់ទំនងកាន់តែជិតស្និទជាមួយយើង ក៏ដូចជាជាមួយយុទ្ធនាការនេះ ហើយពួកគេក៏នឹងទទួលបានភាពរីករាយ និងភាពភ្ញាក់ផ្អើលក្នុងការអង្គុយទស្សនាក្រុមដែលពួកគេចូលចិត្ត ប្រកួតនៅកៅអី VIP នៅក្របខណ្ឌ Bundesliga ”។
លោកគីកុង បានបន្ថែមទៀតថា “យើងមានមោទនភាពក្នុងការចាប់ដៃគូជាមួយ Borussia Dortmund ជាពិសេស គឺការផ្តល់រង្វាន់លើកទឹកចិត្តទៅឲ្យអ្នកគាំទ្រ តាមរយៈការផ្តល់ឱកាសឲ្យពួកគេទទួលបានភាពរីករាយជាមួយស្រាបៀរអង្គរ មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅក្រៅប្រទេស ពោលគឺប្រទេសអាឡឺម៉ង់ នេះតែម្តង។”
ស្រាបៀរអង្គរ ក៏បានផ្តល់ឱកាសដល់អ្នកគាំទ្របាល់ទាត់បានឃើញដោយផ្ទាល់ភ្នែក និងថតរូបស៊ែលហ្វី ជាមួយពានរង្វាន់បាល់ទាត់របស់អាឡឺម៉ង់ ដែលនឹងបង្ហាញវត្តមាននៅភោជនីយដ្ឋាន “កន្លែងចាស់” នៅភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា និងហាងវិថីសាច់អាំង នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។
កាន់តែពិសេសជាងនេះទៅទៀត អ្នកគាំទ្របាល់ទាត់ថែមទាំងមានឱកាសឈ្នះអាវកីឡារបស់ស្រាបៀរអង្គរ ជាច្រើនប្រភេទ ដោយគ្រាន់តែទិញស្រាបៀរអង្គរ១២ដបឬកំប៉ុង។ កម្មវិធីនេះនឹងមាននៅតាមហាងអាហារភោជនីយដ្ឋាន បៀរហ្កាឌិន នៅទូទាំងប្រទេស។
កម្មវិធី Dortmund Nights របស់ស្រាបៀរអង្គរ នឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមហាងមួយចំនួនក្នុងរាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ។ សម្រាប់ព័ត៌មានលម្អិតអំពីឈ្មោះ និងទីតាំងហាង សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអង្គរ www.facebook.com/AngkorBeerofficial ៕