Monday, September 29, 2025
Homeព័ត៌មានជាតិជិះម៉ូតូឌុបកាន់សាច់គោ ទៅប្តឹងប៉ូលិស ក្រោយចោរលួចម៉ូតូបាត់

ជិះម៉ូតូឌុបកាន់សាច់គោ ទៅប្តឹងប៉ូលិស ក្រោយចោរលួចម៉ូតូបាត់

ភ្នំពេញ ៖ ​ស្រ្តីជាកម្មការិនីកាត់ដេរម្នាក់ នាំមិត្តភក្តិទៅរកទិញផ្ទះ ត្រឡប់​មកវិញចូលទិញសាច់គោមួយភ្លែត ចេញមកវិញជនសង្ស័យលួចម៉ូតូបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារមុខរោងចក្រប៊ីរី ស្ថិតនៅផ្លូវកប់ស្រូវ ភូមិជម្ពូវន្ត​សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះមានឈ្មោះ ជី សុខជា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ​ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។​ ម៉ូតូដែលជនសង្ស័យលួចម៉ូតូម៉ាកហុងដា
ឌ្រីម ​ស៊េរ៊ី២០១៤ ពណ៌ខ្មៅ ​។​

តាមសំដីជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ចេញពីធ្វើការោងចក្ រ​បាននាំមិត្តភក្តិស្រីៗ២នាក់ទៅមើលដីនិងផ្ទះនៅបុរីធូលន រួចហើយបានបែកគ្នាទៅផ្ទះរៀងខ្លួន​ ចំណែករូបគាត់បានចូលទៅទិញ​សាច់គោ​ចំនួន១ម៉ឺនរៀល ​ដោយចតម៉ូតូទុក​ចម្ងាយពីខ្លួនប្រមាណ៥ម៉ែត្រ។ លុះពេលទិញសាច់គោរួចហើយ មិនបាន១០នាទីផង ពេលចេញមកក្រៅមកយកម៉ូតូ ​ស្រាប់តែ​ម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចយកទៅបាត់​។​

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូឌុប និងកាន់សាច់គោទៅប្តឹងសមត្ថកិច្ចជួយតាមរកជនសង្ស័យខាងលើ មកផ្តន្ទាទោសតាមច្បាប់ ៕

RELATED ARTICLES