ភ្នំពេញ ៖ ស្រ្តីជាកម្មការិនីកាត់ដេរម្នាក់ នាំមិត្តភក្តិទៅរកទិញផ្ទះ ត្រឡប់មកវិញចូលទិញសាច់គោមួយភ្លែត ចេញមកវិញជនសង្ស័យលួចម៉ូតូបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារមុខរោងចក្រប៊ីរី ស្ថិតនៅផ្លូវកប់ស្រូវ ភូមិជម្ពូវន្តសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ជី សុខជា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។ ម៉ូតូដែលជនសង្ស័យលួចម៉ូតូម៉ាកហុងដា
ឌ្រីម ស៊េរ៊ី២០១៤ ពណ៌ខ្មៅ ។
តាមសំដីជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ចេញពីធ្វើការោងចក្ របាននាំមិត្តភក្តិស្រីៗ២នាក់ទៅមើលដីនិងផ្ទះនៅបុរីធូលន រួចហើយបានបែកគ្នាទៅផ្ទះរៀងខ្លួន ចំណែករូបគាត់បានចូលទៅទិញសាច់គោចំនួន១ម៉ឺនរៀល ដោយចតម៉ូតូទុកចម្ងាយពីខ្លួនប្រមាណ៥ម៉ែត្រ។ លុះពេលទិញសាច់គោរួចហើយ មិនបាន១០នាទីផង ពេលចេញមកក្រៅមកយកម៉ូតូ ស្រាប់តែម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចយកទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូឌុប និងកាន់សាច់គោទៅប្តឹងសមត្ថកិច្ចជួយតាមរកជនសង្ស័យខាងលើ មកផ្តន្ទាទោសតាមច្បាប់ ៕