Monday, September 29, 2025
Homeព័ត៌មានជាតិមានផ្ទែពោះ៦ខែ បែរជាជួបរឿងស៊យបែបនេះ

មានផ្ទែពោះ៦ខែ បែរជាជួបរឿងស៊យបែបនេះ

ភ្នំពេញ ៖ ស្ត្រី​២នាក់​ជិះម៉ូតូ​ចេញ​ពី​ធ្វើ​ការ​រោងចក្រ​ ត្រឡប់ទៅ​ផ្ទះវិញ​ ក៍ត្រូវ​រថយន្ត​បើក​បរដោយ​ជន​ជាតិ​ចិន​ម្នាក់​ បានជ្រុល​ទៅ​បុកចំពីមុខ​ពេញទំហឹង​ បណ្តាលឲ្យម៉ូតូ​អូស​ចូលក្រោម​រថយន្ត​​៥ម៉ែត្រ​ និង​ធ្វើ​ឲ្យ​មានអ្នក​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ ហេតុការណ៍នេះ​បាន​កើតឡើង​នៅវេលា​៦និង​៣០នាទី​ព្រលប់​ ថ្ងៃទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​អន្លង់​គង​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​។

​​ជនរងគ្រោះ​មានឈ្មោះ​ ឆុន​ លីដា​ ភេទ​ស្រី​ អាយុ២២ឆ្នាំ​ ពោះធំ៦ខែ​ រងរបួសស្រាល​និងម្នាក់ទៀតមានឈ្មោះ ទួន​ ណារ៉ា​ ភេទស្រី​ អាយុ៣៩ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅ​សង្កាត់​ស្ពាន់ថ្ម​ ខណ្ឌដង្កោ​ រង​របួសធ្ងន់។

​​តាម​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ បាន​ឲ្យដឹងថា​ មុនពេលកើតហេតុ​ ស្ត្រី​ជនរងគ្រោះ​ទាំងពីរនាក់​ មិនបាន​ជិះម៉ូតូ​ម៉ាក​ហុងដាឌ្រីម​​ ស៊េរី​ឆ្នាំ​២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1GL-1337 ​ចេញពី​ធ្វើ​ការ​រោងចក្រ​នៅម្តុំ​ទួល​ពង្រ​ គោលបំណង​ត្រឡប់​ទៅ​វិញ​ភូមិ​ស្ពាន់ថ្ម​ សង្កាត់​ស្ពាន់ថ្ម​ ខណ្ឌដង្កោ​ ដោយ​បានធ្វើដំណើរ​តាម​ផ្លូវ​៦០ម៉ែត្រ​ ទិសដៅ​ពីជើងទៅត្បូង​ ខណៈមកដល់​ចំណុច​កើតហេតុ​ ដែល​ជាផ្លូវ​កោង​ ងងឹត​ហើយ​ស្ងាត់​ទៀត​នោះ​ ស្រាប់​តែមាន​បុរស​ជាជនជាតិ​ចិន​ម្នាក់​ មិន​ដឹង​ថា ​គោលបំណង​ទៅណានោះទេ​ ​បានបើក​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ប្រផេះ​ ​​ពាក់ស្លាកលេខ​ភ្នំពេញ​ 2G-4843​ ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០ម៉ែត្រ​ ក្នុងទិសដៅបញ្ច្រាសទិស​គ្នា​ពី​ត្បូងទៅជើង​ក្នុង​ល្បឿនលឿន​ បានរេចង្កូត​ចូល​ទៅ​ផ្លូវ​បុក​ចំពីមុខ​ពេញទំហឹង​ បណ្តាលឲ្យអូស​ចូលក្រោម​ប្រហែល​៥ម៉ែត្រ​ និង​ធ្វើ​ឲ្យស្ត្រី​ជា​អ្នក​ឌុប​រងរបួស​ រយះ​កំ​ភួន​ជើង​ខាងឆ្វេងរបួសធ្ងន់​ធ្ងរ ចំណែក​ស្ត្រី​អង្គុយ​ខាងក្រោយ ព្រម​ទាំង​មាន​ផ្ទៃពោះ​ចំនួន​៦ខែ​ រងរបួស​រលាត់ដៃរលាត់ជើង​និង​មុខ​ ហើយ​ភ្លាមៗនោះដែរ​ ជនរងគ្រោះ​ទាំងពីរនាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​ព្យាបាល​នៅ​គ្លិនិក​ ​​សួគា៌ ចំណែក​ម៉ូតូ​រងការខូចខាត​ មួយ​ចំហៀង​ខាងស្តាំ​ ។

​​ដោយ​ឡែក​រថយន្ត​បង្ក​វិញ​ រងការខូចខាត​ផ្នែក​ខាង​បន្តិចបន្តួច​ តែ​មិន​មា​ន​គ្រោះថ្នាក់​ដល់​អ្នក​បើក​បរ​រថយន្ត​នោះ​ទេ​ ។

​ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះ​ទៅដល់កន្លែង​កើតហេតុ​រួចហើយបាន​ធ្វើ​ការ​វាស់វែងយកទៅ​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សារ​ទុកនៅ​អធិការដ្ធានខណ្ឌ​ដង្កោ​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​៕

RELATED ARTICLES