Monday, September 29, 2025
Homeព័ត៌មានជាតិប្តីចាប់អារក ខឹងប្រពន្ធមិនព្រមឲ្យយកប្រពន្ធចុង មករស់នៅជាមួយរួមគ្នា

ប្តីចាប់អារក ខឹងប្រពន្ធមិនព្រមឲ្យយកប្រពន្ធចុង មករស់នៅជាមួយរួមគ្នា

ភ្នំពេញ ៖ បុរសម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​ បន្ទាប់ពី​​ឈ្លោះ​ប្រកែក​ជាមួយ​​ប្រពន្ធ​រួចហើយ បាន​ឈាន​ទៅ​ដល់​ទាញ់​កាំបិត​បុ័ងតោ​អារក បណ្តាលឲ្យ​រងរបួស​ធ្ងន់​ផងដែរ​​ ហេតុការណ៍នេះ​បាន​បង្ក​ឲ្យមានការ​ភ្ញាក់​ផ្អើល​ឡើង ​កាលពីវេលាម៉ោង​៧យប់​ ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ នៅកន្លែង​លក់​ត្រី​ផ្សារ​ដើម​ពោធី៍​  ផ្លូវ​២១៧​ សង្កាត់​ស្ទឹងមាន​ជ័យ​៣​ ខណ្ឌមានជ័យ​។

ស្ត្រីរងគ្រោះមានឈ្មោះ​ ញ៉ាញ់​ មុំ​ ភេទស្រី​ អាយុ៤៦ឆ្នាំ​ មុខរបរលក់ត្រី​ ស្នាក់នៅ​ផ្ទះជួល​ភូមិឬស្សី​សង្កាត់​ស្ទឹងមានជ័យ២​ ខណ្ឌមាន​​ជ័យ​ មាន​ស្រុកកំណើត​នៅខេត្ត​កំពត ​ចំណែកជនសង្ស័យជាប្តីមានឈ្មោះ​ រី​ ភារះ​ ភេទប្រុស​ អាយុ៣៨​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​​ ស្នាក់នៅ​ផ្ទះ​ជួលភូមិ​ឬស្សី​ ​សង្កាត់​ស្ទឹងមាន​ជ័យ២​ ខណ្ឌមានជ័យ​ មានស្រុកកំណើតនៅភូមិដូនស​ ឃុំគគី​រ ស្រុក​កៀនស្វាយខេត្តកណ្តាល​ ដកហូត​កាំបិត​បុ័ងតោ១ ដែល​ជនសង្ស័យ​យកទៅ​អាកប្រពន្ធ​។

តាមសម្តីស្ត្រី​ជនរងគ្រោះ​ជាប្រពន្ធ​ដែលបានព្យាបាលរួចរាល់ បាន​រៀបរាប់​ឲ្យដឹងថា​ នៅមុនពេល​ពេលកើតហេតុ​ រូប​គាត់​កំពុង​តែ​លក់ត្រី​នៅផ្សារ​ដើមពោធិ៍​ ផ្លូវ២១៧​ ភូមិឬស្សី​ ខណ្ឌមានជ័យ​៣​ខណ្ឌមានជ័យ​ នៅក្បាល​ព្រលប់​ ក៍ស្រាប់​តែ​បុរស​ជាប្តី​និង​ជាជន​ដៃដល់​ ​​មិន​ដឹង​ចេញ​ពី​ផឹកស៊ីវិញ​ជា​មួយ​មិត្ត​ភក្តិនៅ​ទីណានោះ​ទេ​ គឺបាន​មកសុំលុយគាត់ចំ​នួន៥ពាន់​រៀល​ម្តង​រួចហើយ​​ តែ​រូប​គាត់​ជា​ប្រពន្ធ​មិន​ព្រម​ឲ្យ រហូតដល់​ម៉ោង​កើតហេតុ​ ក៍ស្រាប់តែ​ប្តី​របស់​គាត់​បានមកកន្លែង​លក់ត្រី​ម្តង​ទៀត​ ព្រម​ទាំង​មាន​ស្ថាន​ភាព​ស្រវឹង​  ហើយ​បាន​បបួល​រូប​គាត់​ជាប្រពន្ធ​ឲ្យ​ទៅ​ផ្ទះ​  តែរូប​គាត់​ជា​ប្រពន្ធ​បាន​ប្រកែក​ថា អត់​ទាន់​ទៅ​ទេ​ ព្រោះ​លក់ត្រី​មិន​ទាន់​អស់​  ព្រមទាំង​សម្តី​មិន​សមរម្យផងនោះ​ ​ស្រាប់​តែ​បុរស​ជាប្តី​មិន​ព្រម​ស្តាប់​ បានកើត​ជារឿង​ទាស់​ពាក្យ​សំដី​គ្នា​បន្តិចបន្តួច​ ​បុរស​ជាប្តី​ បានទាញ់​កាំបិត​បុ័ងតោ​ធ្វើ​ត្រី​របស់​គាត់​ យក​មកអារក​​គាត់​ បណ្តាលឲ្យ​រយះ​ហូរឈាម​ពេញ​ខ្លួន​។

​​ប្រភព​ដដែល​បានបន្តទៀតថា​ បន្ទាប់​ពី​ប្តី​របស់​គាត់​ចាប់​អារ​ក​គាត់​ហើយ​  រូប​គាត់​ជាប្រពន្ធ​មិន​ចង់​រស់នៅ​ទៀត​ទេ​ គឺ​រូប​គាត់​បំរុង​រត់ចូល​ឡាន​ឲ្យ​បុក​ស្លាប់តែ​ម្តង​ តែ​ត្រូវបាន​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់​ ហើយពេលនោះដែរ​ ប្តីរបស់​គាត់ក៍​បាន​ជួយ​គ្រៀកគាត់​យក​មកគ្លីនិក​ឯកជន​ដែល​នៅ​ក្បែរនោះ ដើម្បី​ជួយ​សង្គ្រោះ​ផងដែរ​ ។

​​បន្ទាប់​ពី​ហេតុការណ៍កើត​ឡើង​រួចហើយ ​ដំណឹង​នេះ​បាន​ដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ព្រម​ទាំង​ឃាត់ខ្លួន​បុរស​ជា​ប្តី​ដែលជាជនដៃដល់ យកទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិ៍នគបាល​ស្ទឹងមានជ័យ​៣​ តែម្តង​។

​ក្នុង​ហេតុការណ៍​នេះដែរ​ ស្ត្រី​ជា​ប្រពន្ធបាន​ឲ្យដឹង​បន្ថែម​ទៀត​ថា​ ពួកគាត់​បាន​ចាប់​ដៃ​គ្នា​ជាប្តី​ប្រពន្ធ​ បានរយៈពេល​១០ឆ្នាំ​មកហើយ​ ហើយ​ថែមទាំង​បាន​បង្កើត​បានកូនប្រុស​អាយុ​៥ឆ្នាំម្នាក់ផងដែរ​។ តែរយៈពេល​១ខែ​កន្លង​មកនេះ​ ប្តី​របស់គាត់​មិ​ន​សូវ​ចូលផ្ទះ​ប៉ុន្មាន​នោះទេ​  បែរ​ជាទៅ​លួចមាន​ស្រី​ម្នាក់​ទៀត​រួចហើយ​ បាន​មក​លួងលោម​រូបគាត់​ប្រពន្ធ  ថានឹង​យក​ស្រីម្នាក់ទៀត​ឲ្យមក​រស់នៅរួមគ្នា​ តែគាត់ជាប្រពន្ធ​មិន​ព្រម​ ហើយ​រូប​គាត់​បានប្រាប់​ទៅ​ប្តី​ថា​ បើមាន​គាត់​ត្រូវអត់គេ​ បើមាន​គេ ត្រូវ​អត់​រូបគាត់​ផងដែរ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ជា​ប្តី​បា​នសារភាព​ថា​  រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​អារក​ប្រពន្ធ​ ដោយ​ខឹងស្ត្រី​ជាប្រពន្ធ​បបួល​ទៅផ្ទះ​ តែ​មិន​ព្រម​ទៅ​ ព្រម​ទាំង​រក​រឿង​គាត់​ថែមទៀត​ ទើប​ទប់​កំហឹង​មិន​បាន​ ក៏ជ្រុលដៃបែបនេះទៅ​។

ក្រោយ​ពេលកើតហេតុ​ បន្ទាប់ពី​សាកសួ​រជនរងគ្រោះបានដាក់​ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​តាម​ច្បាប់​ ចំណែក​ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ ​ដើម្បីចាត់ការបន្ត​តាម​នីតិវិធី ៕

RELATED ARTICLES