Friday, November 28, 2025
Homeតារាខ្មែរម្ចាស់បទ “ភ្នំទាបជាងស្មៅ” លោកខឹម​ ឈុនវុធថា បានទទួលមរណភាពហើយ

ម្ចាស់បទ “ភ្នំទាបជាងស្មៅ” លោកខឹម​ ឈុនវុធថា បានទទួលមរណភាពហើយ

គួរឲ្យសោកស្តាយបំផុត ម្ចាស់បទ “ភ្នំទាបជាងស្មៅ” និងជាម្ចាស់ស្ទូឌីយោ ខឹម​ ឈុនវុធថា គឺលោកខឹម​ ឈុនវុធថា បានទទួលមរណភាពហើយកាលពីម៉ោង២និង២២នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយសារជំងឺគាំងបេះដូង នៅគេហដ្ឋានរបស់លោកតែម្តង។

លោកខឹម ឈុនវុធថា គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលចូលចិត្តច្រៀងបទចម្រៀងពីដើម ហើយលោកក៏មានស្ទូឌីយោមួយផងដែរ សម្រាប់ថតបទចម្រៀង។

ក្រោយពេលទទួលមរណភាពភ្លាមៗ គេឃើញលោកអ៊ុក ណារីម បានចូលរួមពិធីបុណ្យសពលោកខឹម​ ឈុនវុធថា មុនគេបង្អស់ ហើយលោកបានសំពះសពលោកវុធថា និងបានបង្ហោះសារថា “ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់​ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ!

ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារលោក​ខឹម​ ឈុនវុធថា​ តារាចម្រៀងម្ចាស់បទ​ “ភ្នំទាបជាងស្មៅ​ “​ និងជាម្ចាស់ Studio ខឹម​ ឈុនវុធថា​ ដែលបានទទួលមរណភាព​នៅវេលាម៉ោង​ ២:២២នាទី​ទៀបភ្លឺ ថ្ងៃ​សៅរ៍​ ទី១១​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយរោគាពាធ (គាំងបេះដូង)។សូមវិញ្ញាណក្ខន្ធបងបានស្ងប់​ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

នៅពេលនេះដែរ គេឃើញអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកខឹម​ ឈុនវុធថា និងសូមឲ្យវិញ្ញានក្ខន្ធលោក បានទៅកាន់សុគតិភព៕

RELATED ARTICLES