Friday, November 28, 2025
Homeតារាខ្មែរតារាសម្តែង អៀ ម៉េងលិ ប្រុសម្នាក់ប្រើគណនីហ្វេសប៊ុក "Besdong Kan Sel" ផ្ញើរូបពិសេស

តារាសម្តែង អៀ ម៉េងលិ ប្រុសម្នាក់ប្រើគណនីហ្វេសប៊ុក “Besdong Kan Sel” ផ្ញើរូបពិសេស

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់កំពុងរៀបចំខ្លួនចូលគេងទៅហើយ ស្រាប់តែត្រូវយុវជនម្នាក់បានឆាតចូលមកគណនីហ្វេសប៊ុករបស់ខ្លួន លុះពេលស្រីស្អាតបើកមើល ក៏ស្រាប់តែឃើញម្ចាស់គណនីហ្វេសប៊ុកនោះ ផ្ញើរូបភាពប្រដាប់ភេទរបស់គេឱ្យនាង៧មើលទាំងកណ្តាលយប់ ជាហេតុធ្វើឱ្យស្រីស្អាតផ្ទុះកំហឹងទប់មិនជាប់ ក៏បង្ហោះទាំងឆាតទាំងមុខមាត់យុវជនខាងលើ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក។

នារីរូបស្រស់ដែលត្រូវយុវជនម្នាក់ផ្ញើរូបប្រដាប់ភេទឱ្យមើលទាំងកណ្តាលយប់នេះ មានឈ្មោះអៀ ម៉េងលិ ហៅអូនម៉ី ជាតារាសម្តែង និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey Lik។ ចំណែកយុវជនដែលផ្ញើរូបប្រដាប់ភេទរបស់ខ្លួនឱ្យស្រីស្អាតមើលខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Besdong Kan Sel (បេះដូងកាន់សីល)។

យោងតាមគណនីហ្វេសប៊ុករបស់តារាសម្តែង អៀ ម៉េងលិ ដែលមានឈ្មោះ Srey Lik កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានបង្ហោះរូបភាពយុវជនម្នាក់ រួមទាំងឆាតដែលយុវជនរូបនោះផ្ញើមកផង ព្រមទាំងរៀបរាប់ទាំងក្តៅក្រហាយថា “មើលអាកូនមីចុយម្រាយនេះរកដេកហើយបើកមើលមក ឃើញវាផ្ញើក្តវាឱ្យឯងមើល យីអាកូនមីត្រូវគ្រាប់ឱ្យហែងល្បី១ មើលទៅធ្វើការល្អសមរម្យដែរ ធ្វើចរិកថោកចឹង យកខួរឆ្កែមកដាក់ក្នុងក្បាល ផ្ញើក្តឱ្យគេមើល ជូនពរឱ្យហែងដើរទៅឡានបុកងាប់ក្តហែង អានរក អាតៃហោង…”។

ក្រោយការបង្ហោះរឿងរ៉ាវប្រុសផ្ញើរូបប្រដាប់ភេទឱ្យស្រីមើលកណ្តាលយប់ខាងលើនេះរួចមក គេឃើញមិត្តភក្តិតារាសម្តែងខាងលើ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានសម្តែងនូវអារម្មណ៍ហួសចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះយុវជនខាងលើ ដែលមើលទៅមានមុខមាត់ស្អាតបាត រៀនសូត្រចេះដឹង និងមានការងារសមរម្យដែរ មិនគួរណាមកប្រព្រឹត្តទង្វើអសីលធម៌បែបនេះទៅវិញ។

យ៉ាងណាក្តី មិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសួរទៅកាន់តារាសម្តែងអៀ ម៉េងលិ ថា តើគណនីហ្វេសប៊ុករបស់យុវជននោះ ជាគណនីក្លែងក្លាយ (Fake Account) ទេឬ? ប៉ុន្តែត្រូវបាន កញ្ញាអៀ ម៉េងលិ អះអាងថា គឺជាគណនីពិតប្រាកដ។

ជុំវិញរឿងរ៉ាវខាងលើ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីយុវជនជាម្ចាស់គណនី ហ្វេសប៊ុក Besdong Kan Sel ដែលបានផ្ញើរូបប្រដាប់ភេទរបស់ខ្លួនទៅឱ្យមនុស្សស្រីមើលទាំងកណ្តាលយប់បាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES