Friday, November 28, 2025
Homeតារាខ្មែរសុខ ពិសី ចាប់ដៃព្រាប សុវត្ថិ លើកទី២

សុខ ពិសី ចាប់ដៃព្រាប សុវត្ថិ លើកទី២

ស្រីស្អាតសុខ ពិសី បានឡើងឆាកតន្រ្ដីចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ជាលើកទី២ កាលពីថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយអ្នកទាំង២បានច្រៀងឆ្លើងឆ្លើយគ្នាបទ​”សំណាបយើងដី”។

នេះជាការជួបគ្នាម្ដងទៀត ខណៈដែលកាលពីខែមុន អ្នកទាំង២បានច្រៀងដៃគូឆ្លងឆ្លើយគ្នាម្ដង​ ហើយតាមរយៈបទ ”ប្រសា្ន៤ខ” ហើយពិសី អៀនខ្លាំងណាស់ នៅពេលដែលលោកព្រាប សុវត្ថិ និយាយលេបខាយដាក់នាងបែបលេងសើចនោះ។ ប៉ុន្ដែការច្រៀងប៉ះគ្នាតាមកម្មវិធីឆាកតន្ត្រីផ្សេងៗ ពិសី ធ្លាប់ប្រាប់ថា នាងបានជួបរៀមច្បងព្រាប សុវត្ថិ ជាច្រើនលើកច្រើនសារមកហើយ។

សុខ ពីសី មានដៃគូស្និទ្ធស្នាលបំផុត គឺតារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ប៉ុន្ដែតាំងពីលោកប៊ុនថៃ ស្ពាយបង្វេចទៅហង្សមាស​នោះ​នាងបានចាប់ដៃជាមួយតារាចម្រៀងឆាយ វីរៈយុទ្ធ , ខាន់ ជែមស៍ និងនាយចឺម ជាដើម។ នាងថា មិនប្រកាន់ដៃគូថា មួយណានោះទេ ឲ្យតែផលិតកម្ម ឬម្ចាស់កម្មវិធីតម្រូវ​គឺនាងអាចច្រៀងសម្ដែងបានទាំងអស់។

ដោយឡែក ទាក់ទងការច្រៀងឆ្លើយឆ្លើយជាមួយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ វិញ នាងថា ពេញចិត្តដូចគ្នា។

សុខ ពិសី ជាតារាស្រីដែលមានមានរូបសម្រស់លេចធ្លោខ្លាំង ទើបនាងត្រូវប៉ាន់តាមបណ្ដាស្ពតពាណិជ្ជកម្មធំៗទាំងឡាយ រត់រកនាងធ្វើជាតំណាង។

ចំណែកទាក់ទង VIVO វិញ នាងថា​នៅសល់កុងត្រាជាមួយក្រុមហ៊ុននេះ ១ឆ្នាំទៀត គឺមានន័យថា នាងអាចច្រៀងសម្ដែងជាមួយព្រាប សុវត្ថិ ជាលើកទី៣ឬទី៤ផងដែរ នាពេលខាងមុខនេះ។ ចំពោះរឿងស្នេហាជាមួយថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន វិញ​ បើទោះជាលេចឮជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែពេលនេះ អ្នកទាំង២មិនដែលសារភាពស្នេហ៍ឡើយ ទើបធ្វើឲ្យដំណឹងរៀបការនៅតែស្ងាត់សូន្យឈឹង៕

RELATED ARTICLES