ថ្មីៗនេះ អ្នកជំនាញសម្រស់បានយករូបឆោម ស្រីស្អាតរ៉ាប៊ី មកវិភាគដោយគេអះអាងថា មួយតួខ្លួនរបស់ម្ចាស់បទ ”មាន់ស្រែ” នេះ មានភាពទាក់ទាញស្ទើរតែគ្រប់កន្លែងទាំងអស់ ដូចជា ត្រគាក , គូទ និងដើមទ្រូង ជាដើម ប៉ុន្ដែចំណុចដែលធ្វើឲ្យប្រុសៗគ្រឺតក្នាញ់ ចង់តែខាំអ្នកចម្រៀងថោន នេះ ជាងគេ គឺសាច់ភ្លៅដ៏ស្រលនរបស់នាងដែលស្រមោចវាជ្រុះតែម្ដង។

ក្រោយមានការពិនិត្យតែលើស្បែកភ្លៅរបស់រ៉ាប៊ី ជាជាងទឹមដមសំឡេងរបស់នាងបែបនេះ ស្រាប់គេឃើញស្រីស្រស់រូបនេះកាន់តែហ៊ានស្លៀកពាក់ឈុតខ្លី បញ្ចេញស្បែកភ្លៅកាន់តែធ្វើឲ្យប្រុសៗញាប់ញ័រថែមទៀត។

ដោយឡែកបណ្ដាស្ពតពាណិជ្ជកម្មមួយចំនួន ក៏ផ្ដោតការចាប់អារម្មណ៍ដងខ្លួនស្រីស្អាតរូបនេះជាងមុនដែរ ទើបធ្វើឲ្យរ៉ាប៊ី ត្រូវប៉ាន់ទាំងចម្រៀងនិងស្ពតព្រមគ្នាតែម្ដង។
ទស្សនិកជនមួយចំនួននិយាយថា ចាប់ពីពេលនេះតទៅ ពួកគាត់ចាំផ្ដើមអង្កេតមើលសាច់ភ្លៅរបស់រ៉ាប៊ី ដែរ ហើយថា ពិតជាស្រលនប្លែក ខ្ចីញ៉េញដូចបណ្ដូលចេកមែនឬយ៉ាងណា?

រ៉ាបី ទើបតែចាប់អាជីពចម្រៀងរយៈពេលជាង៣ឆ្នាំប៉ុណ្ណោះ ក្រោយបោះបង់អាជីពពិធីការិនីនៅហង្សមាស ប៉ុន្តែយ៉ាងណា ស្រីស្អាតរូបនេះមានកេរ្ដិ៍ឈ្មោះហក់ឡើងស្ទើរមិនគួរឲ្យជឿឡើយ ខណៈដែលល្បីមួយប្រាវនេះ នាងឆក់បានឱកាសទិញបានផ្ទះដល់ទៅ៣ និងរថយន្ដ៣គ្រឿងផងដែរ ដែលសរុបទឹកប្រាក់មិនក្រោមកន្លះលានដុល្លារឡើយ។

ប៉ុន្ដែនៅរដូវកូវីដ-១៩នេះ រ៉ាប៊ី ក៏ដូចជាតារាផ្សេងទៀតដែរ គឺនាងបានបាត់ប្រាក់ចំណូលជាច្រើនម៉ឺនដុល្លារដូចគ្នា ព្រោះតាមឆាកតន្ត្រីទាំងឡាយនៅបណ្ដាខេត្ត ត្រូវបានលុបចោលអស់។ រ៉ាប៊ី ថា ដោយសារខែនេះរដូវធ្លាក់ភ្លៀង ហើយកូវីដ-១៩ មិនទាន់ស្ងាត់ទៀត អីចឹងបទចម្រៀងដែលនាងបានធ្វើហើយនោះ នៅមិនហ៊ានចេញទេ ព្រោះខ្លាចចេញទៅខុសពេលវេលា។

ដោយឡែក នៅពេលត្រូវសួរថា តើនាងអាចរ៉ាប់រងការងារជំនួសមាស សុខសោភា ដែលចាកចេញបានឬអត់នោះ រហូតមកដល់ពេលនេះតារាពូកែតុបតែងខ្លួន និងក្បាច់រាំប្លែកៗនេះ មិនទាន់ឆ្លើយតបនៅឡើយទេ។

ចំណែករឿងស្នេហាវិញ រ៉ាប៊ី ធ្លាប់បានសារភាពថា នាងស្នេហាតែប្រុសក្មេងៗទេ បើប្រុសចាស់វិញ ទោះជាជះលុយដាក់នាងយ៉ាងណា ក៏នាងមិនរំភើបឡើយ។ នាងថា បុរសក្នុងក្ដីសុបិន្តរបស់នាងប្រៀបដូចយកម្ជុលទៅរាវនៅបាតសមុទ្រអីចឹង ព្រោះពិបាករកខ្លាំងណាស់ដោយសារតែនាងត្រូវការប្រុសចេះថ្នាក់ថ្នមចិត្តនាង ពិសេសគឺចេះលើកបាយឲ្យនាងញាំដល់បន្ទប់ ទើបនាងស្រលាញ់៕