Tuesday, June 24, 2025
Homeសង្គម និងជីវិតប្រុសស្នេហ៍រៀបការចោល ស្រីមកលោតទឹកសម្លាប់ខ្លួន

ប្រុសស្នេហ៍រៀបការចោល ស្រីមកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ហេតុតែខកចិត្តរឿងស្នេហា ត្រូវសង្សារស្រលាញ់គ្នារាប់ឆ្នាំ ក្បត់ចិត្តទៅរៀបការជាមួយអ្នកថ្មី ឈឹចិត្តខ្លាំងពេក ក៏ស្ទុះចុះពីលើម៉ូតូមិត្តភក្តិ បម្រុងលោតចូលទឹកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នកដំណើរប្រទះឃើញ ជួយឃាត់ទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នារីវ័យក្មេងដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ ២០ឆ្នាំប៉ុណ្ណោះ។

តាមសម្តីរបស់នារីដែលមានបំណងបញ្ចប់ជីវិតខ្លួនឯង ដោយលោតចូលទឹកទន្លេខាងលើនេះ បានរៀបរាប់ប្រាប់ថា នាងមិនចង់រស់នៅទៀតទេ ដោយសារតែនាងត្រូវបានសង្សារក្បត់ចិត្ត ទៅរៀបការចោល ជាមួយអ្នកថ្មី ទាំងដែលកំពុងតែស្រឡាញ់គ្នាសុខៗ ដោយមិនខ្វល់ថា រូបនាងឈឺចាប់បែបណានោះឡើយ។

នារីរូបនេះ បន្តថា ដោយសារតែទ្រាំនឹងទង្វើក្បត់ចិត្តរបស់ប្រុសស្នេហ៍លែងបាន ទើបធ្វើឱ្យរូបនាងលែងមានចិត្តចង់រស់នៅតទៅទៀត ពិសេសមិនចង់ឃើញប្រុសដែលខ្លួនស្រលាញ់ រៀបការជាមួយអ្នកថ្មីនៅនឹងភ្នែកបែបនេះទេ ទើបមានចិត្តចង់បញ្ចប់ជីវិតខ្លួនឯងតែម្តង។ នៅមុន ពេលកើតហេតុ រូបនាងបានហៅមិត្តភក្តិម្នាក់ មកយក

ក្នុងបំណងនិយាយគ្នារឿងក្នុងចិត្ត យំឱ្យអស់ទុក្ខ នៅម្តុំអូតែលសុខា លុះមកដល់វេលាម៉ោងកើតហេតុ ពួកនាងក៏ដឹកគ្នាត្រឡប់មកវិញ រហូតដល់លើស្ពានជ្រោយចង្វា នាងក៏សម្រេចចិត្តលោតចុះពីលើម៉ូតូ បំណងលោតចូលទឹក តែត្រូវប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់ ប្រទះឃើញ ជួយឃាត់ទាន់។

បន្ទាប់ពីឃាត់នារីខាងលើមិនឱ្យលោតចូលក្នុងទឹក នារីរូបនេះ បានស្រែកទ្រហោយំយ៉ាងខ្លាំង រហូតផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ជួយលួងលោមដែរ តែនៅតែមិនស្តាប់ ចង់តែលោតទឹកមួយមុខគត់ ទើបមិត្តភក្តិបានទូរស័ព្ទទៅហៅមិត្តភក្តិផ្សេងៗទៀតឱ្យមកជួយឃាត់ ។

ក្រោយពេលកើតហេតុ មិត្តភក្តិរបស់នារីខាងលើ បានមកដល់ ជួយឃាត់ និងជួយលួងលោមកុំឱ្យនារីរូបនេះគិតខ្លីបែបនេះទៀត កុំដោយសារតែរឿងសង្សាររៀបការចោល មកលោតទឹកសម្លាប់ខ្លួន អាណិតឪពុកម្តាយ ដែលគាត់

ស្រឡាញ់បារម្ភពីកូន។ លុះក្រោយមក នារីខាងលើ ហាក់ស្វាងស្មារតីបន្តិចឡើងវិញ រួចក៏ត្រូវមិត្តភក្តិនាំឡើងជិះម៉ូតូកង់បី ត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES