Tuesday, May 26, 2026
Homeព័ត៌មានជាតិផ្លែមាក់ប្រាង ជួយឲ្យស្បែកស្អាត

ផ្លែមាក់ប្រាង ជួយឲ្យស្បែកស្អាត

ផ្លែមាក់ប្រាង ក្រៅពីជួយបំប៉នខ្សែភ្នែក និងបំប៉នខួរក្បាល ថែមទាំងជួយឲ្យស្បែកស្អាតទៀតផង។

មាក់ប្រាង មានសារធាតុបេតាខារ៉ូទីន និងវីតាមីនសេខ្ពស់ ស្ថិតក្នុងក្រុម ស្វាយទុំ ប៉េងប៉ោះ ល្ហុងទុំ ចេកពងមាន់ មាក់ប្រេង ត្រសក់ផ្អែមសាច់លឿង ដែលមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលសារធាតុនេះ ជាអ្នកជំរុញឲ្យស្បែកជ្រួញ មិនតឹងណែន មិនស្រស់ថ្លា។

ក្រៅពីនេះ មាក់ប្រាង មានកាល់ស្យូម ផូស្វ័រ ជួយបំប៉នឆ្អឹង និងធ្មេញ មានវីតាមីនបេ ៣ (ណៃអាសីុន)  ល្អចំពោះប្រព័ន្ធប្រសាទ និងខួរក្បាល និងជួយបំប៉នស្បែក។ លើសពីនេះ មានវីតាមីន អា ជួយបំប៉នខ្សែភ្នែក បន្ថយការចុះខ្សោយរបស់ភ្នែក ផងដែរ។

ដើម្បីបានប្រយោជន៍ពីផ្លែមាក់ប្រាង អ្នកគ្រាន់តែទទួលទានស្រស់ ឬកិន ឬយកមកខាត់ស្បែក ក៏បាន៕

RELATED ARTICLES